ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។
យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន“ អែស អរ អិន ” ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមភូមិន្ទ ជូនឧត្តមសេនីយ៍ឯក ជឹម សុខ អត្តលេខ ០០០៦៤៦ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ»។
សូមបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ឯក ជឹម សុខ គឺជំនួសនាយឧត្តមសេនីយ៍ មាស សំអុល ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕


