Close Menu
    Facebook X (Twitter) Instagram
    Trending
    • សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម
    • សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការ​ខេត្តក្នុងករណីហិង្សា​ ​បង្កការ​អុកឡុកនិងបង្កការរំខាននៅស្រុកចន្ទ្រា​និងក្រុងបាវិត
    • សម្តេចតេជោ៖ «ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»
    • កម្លាំងកងរាជអាវុធហត្ថក្របួចមុខសញ្ញា​ចោរប្លន់​បាន​ម្នាក់ផ្អើល​​​ទាំង​​​ព្រឹកកណ្ដាលក្រុងបាត់ដំបង
    • ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកឫសគល់នៃបញ្ហាប៉ាឡេស្ទីន
    • លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយ
    • មេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង ចេញលិខិតជូនដំណឹង និងប្រកាសជាសាធារណៈ ករណីក្លែងបន្លំ និងយកឈ្មោះ ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣,០០០ដុល្លារ ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី
    • លោកបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » មេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង ចេញលិខិតជូនដំណឹង និងប្រកាសជាសាធារណៈ ករណីក្លែងបន្លំ និងយកឈ្មោះ ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣,០០០ដុល្លារ ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី
    ព័ត៌មានជាតិ

    មេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង ចេញលិខិតជូនដំណឹង និងប្រកាសជាសាធារណៈ ករណីក្លែងបន្លំ និងយកឈ្មោះ ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣,០០០ដុល្លារ ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី

    SRN TVBy SRN TVDecember 6, 2025No Comments19 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខ្ញុំមេធាវី ម៉ុត សៀងហៃ អត្តលេខៈ ២៤០៧ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជា មេធាវីនៃ ក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ មានការិយាល័យផ្ទះលេខ៨V ផ្លូវលេខ៣៥៤ (បុរីវិមានភ្នំពេញ) សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទលេខៈ ០៦០ ៩៩៩៩ ០៦/០៩៦ ២៥ ០០០ ២៥ ជាមេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

    សូមជម្រាបមក
    បុគ្គលឈ្មោះ ប៉ូ ឡូ ឬ លោក ស្រី ប៉ូឡូ ចាងហ្វាងកាសែត RFN NEWS និងប្រជាសាធារណៈជន

    កម្មវត្ថុ៖ ករណីក្លែងបន្លំ និងយកឈ្មោះ ឯកឧត្តម សេង ទៀង ទៅអួតអាងជាថ្នូរទៅនឹងការយកទឹកប្រាក់ចំនួន ៣០០០$ (បីពាន់ដុល្លារអាមេរិក) ពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ លើករណីរឿងបញ្ហាដីធ្លី នៅភូមិទី២ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
    យោង៖ – ប្រភពព័ត៌មានផ្សព្វផ្សាយ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ០៨គ្រួសារ
    – សេចក្តីប្រកាសច្រានចោល តាមរយៈការចុះផ្សាយនៅអង្គភាពព័ត៌មាន Fresh News

    សេចក្តីដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំជាមេធាវីតំណាងដោយអាណត្តិជូន ឯកឧត្តម សេង ទៀង សូមជម្រាបជូនមក បុគ្គលឈ្មោះ ប៉ូឡូ ឬ លោក ស្រី ប៉ូឡូ អោយបានជ្រាបថា ៖ ករណីរឿងរត់ការដោះស្រាយ ឬ ការបោកប្រាស់ ការយកប្រាក់ និងការមានទំនាក់ទំនងផ្សេងៗរបស់លោក ជាមួយនឹងប្រជាពលរដ្ឋចំនួន០៨គ្រួសារ ដែលរស់នៅភូមិឃុំខាងលើ គឺជារឿងរបស់លោក គឺពុំជាប់ពាក់ព័ន្ធអ្វីនឹង ឯកឧត្តម សេង ទៀង សូម្បីបន្តិចឡើយ។ ទោះបី លោក មានចេតនា ឬ អចេតនា ដោយប្រយោល និងមិនប្រយោល ដែលមានគោលបំណងដើម្បីចង់បានលាភសក្ការៈអ្វីមួយតាមគោលដៅចង់បាន របស់លោកក៏ដោយ ក៏លោកមិនត្រូវមានចេតនា ឬ អចេតនាបែបទុច្ចរិតអាក្រក់យកឈ្មោះថ្នាក់ដឹកនាំមកលាបពណ៍ មូល បង្កាច់បង្អួចកត្តិយស សេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម សេង ទៀង នោះដែរ ។ ផ្ទុយទៅវិញ ឯកឧត្តម សេង ទៀង គឺធ្វើ តែបុណ្យ និងតែងតែជួយទៅដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា គ្រប់រូបដែលជួបការទុក្ខលំបាក និងជីវភាពខ្វះខាត ស្របតាម ប្រសាសន៍ណែនាំ និងការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ។

    ខ្ញុំសូមព្រមាន និងថ្កោលទោស ជាសាធារណៈចំពោះទង្វើទុច្ចរិតរបស់ “បុគ្គលឈ្មោះ ប៉ូ ឡូ ឬ លោក ស្រី ប៉ូឡូ ចាងហ្វាងកាសែត RFN NEWS និងសូមសាធារណៈជនបានទទួលជ្រាបជាព័ត៌មាន ហើយសូមកុំមានការយល់ច្រឡំ ជឿតាម ការលើកឡើងមូលបង្កាច់យកឈ្មោះ បង្អួចកត្តិយស ដោយគ្មានមូលដ្ឋានរបស់បុគ្គលអគតិឈ្មោះ ប៉ូឡូ ឬ លោក ស្រី ប៉ូឡូ នេះ។

    ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានច្រានចោល គឺមិនស្គាល់បុគ្គលនេះឡើយ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយ ស្វែងរកបុគ្គលនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បើបានប្រព្រឹត្តដូចការចោទប្រកាន់ពីប្រជាពលរដ្ឋមែន ហើយ ឯកឧត្តម ក៏អំពាវនាវទៅដល់ប្រជាពលរដ្ឋទូទៅ សូមកុំជឿអោយសោះ ចំពោះរាល់បុគ្គលណា ដែលធានាអះអាងថាបានស្គាល់រូបលោក យកឈ្មោះលោកទៅប្រើ ដើម្បីរត់ការដោះស្រាយបញ្ហាជម្លោះដីធ្លី ឬ បញ្ហាជម្លោះផ្សេងៗ ទៀត ព្រោះរូបលោក ពុំមានតួនាទី ឬ ភារកិច្ចអ្វីទៅអន្តរាគមន៍លើវិវាទផ្សេងៗនានា នោះឡើយ ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណៈជនទូទៅ ទទួលជ្រាបជាព័ត៌មាន៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម

    December 6, 2025

    សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការ​ខេត្តក្នុងករណីហិង្សា​ ​បង្កការ​អុកឡុកនិងបង្កការរំខាននៅស្រុកចន្ទ្រា​និងក្រុងបាវិត

    December 6, 2025

    សម្តេចតេជោ៖ «ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»

    December 6, 2025

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”