ភ្នំពេញ ៖ ក្រសួងការងារ ៖ ត្រូវរួមគ្នាចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមវិធានការ ដូចខាងក្រោម
១- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ឬបន្ទប់សិក្សា ត្រឹមឬ លើសពី ២៥អង្សាសេ ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ។
២- ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែល មិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ ការិយាល័យ សាលប្រជុំ ឬបន្ទប់សិក្សា។
៣- ចំពោះការបំភ្លឺទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបើក-បិទ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្ងៃ។
៤- លើកទឹកចិត្តឱ្យបើកវាំងននប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង។
៥- ត្រូវបិទសេចក្តីណែនាំបន្ថែមនេះ នៅតាមទីតាំងដាក់ឧបករណ៍អគ្គិសនីប្រើប្រាស់។ ឧទាហរណ៍៖ នៅបន្ទប់ម៉ាស៊ីនថតចម្លងឯកសារ “សូមបិទម៉ាស៊ីនក្រោយប្រើប្រាស់រួច”។


