ខេត្តតាកែវ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន វណ្ណៈ និងភរិយា ព្រមទាំងបុត្រ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួន ជូនចំពោះលោកឪពុកប៉ែន សេរីវុឌ្ឍ និងអ្នកម្តាយ សំរិទ្ធ សារ៉ុន ដែលបានមូលមតិគ្នាជាមួយបងប្អូនរបស់លោកមាន៖
លោក ប៉ែន សេរីរតនា និងភរិយា
អ្នកស្រី ប៉ែន គន្ធា និងស្វាមី ព្រមទាំងបុត្រ
លោក ប៉ែន បញ្ញា និងភរិយា។
ដើមប្បីជាការតបស្នងសងគុណលោកទាំងពីដែលបានផ្តល់កំណើតនិងចិញ្ចឹមបីបាច់ថែរក្សាកូនៗតាំងពីតូចដល់ធំរហូតមានគួស្រករៀងៗខ្លួន។ ពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋានលោកឪពុក ប៉ែន សេរីវុឌ្ឍ និងអ្នកស្រី សំរិទ្ធ សារ៉ុន, ស្ថិតនៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ដើម្បីជាការបតស្នងសងណុគលោកទាំងពីទើប លោក ប៉ែន វណ្ណៈ និងភរិយា បានផ្តួចផ្តើមជាមួយបងប្អូនរៀបចំពិធីធ្វើបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួននេះឡើង។
ដោយគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ និង ញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួន នេះឲ្យបានកុះករ និង អនុមោទនាយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។
លោក ប៉ែន វណ្ណៈ បានឲ្យដឹងថាកម្មវិធីបុណ្យនេះប្រារពធ្វើឡើង
និងនិមន្តព្រសង្ឃសូត្រមន្តនៅថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លុះដល់វេលាម៉ោង ១២និង៣០ រសៀល ជួបជុំញាតិមិត្តជិតឆ្ងាយដើម្បីប្រារព្ធធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បន្ទាប់មកប្រារព្ធពិធីងូតទឹកជូនអ្នកមានគុណ និងពូនភ្នំខ្សាច់ផ្តាច់កម្ម អញ្ជើញលោកឪពុកអ្នកម្តាយចូលរោងបុណ្យដើម្បីធ្វើពិធីថ្វាយខ្លួនជាឧបាសក ឧបាសិកា និងធ្វើបទនមស្សកា សមាទានសីល និងនិមន្តព្រះសង្ឃសម្តែង ធម៌ទេសនា ។
រហូតដល់វេលាម៉ោង ៤:០០ រសៀល អញ្ជើញភ្ញៀវកិត្តិយស ពិសារភោជនាហារ ពេលយប់មានពិធីដុតកាំជ្រួច និងបង្ហោះគោមផងដែរ លុះព្រឹកឡើងថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
លុះវេលាម៉ោង ៧និង០០ ព្រឹក រៀបចំប្រគេនយាគូដល់ព្រះសង្ឃ បន្ទាប់ នមស្សកា ព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ វេរបច្ច័យបួន ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕ដោយ៖ ចៅ ឆេះ


