Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមាន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ករណីជីកកកាយរ៉ែនៅតំបន់ភ្នំរហាវ
    ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមាន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ករណីជីកកកាយរ៉ែនៅតំបន់ភ្នំរហាវ

    SRN TVBy SRN TVMarch 22, 2026No Comments295 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តមណ្ឌលគិរី÷លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថានកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦បានចេញសេចក្តីព្រមានមួយទៅលើលោក ឌិន ប៊ុនធឿន អនុ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

    លិខិតព្រមានដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបញ្ជាក់ថា សូមធ្វើការព្រមានចំពោះ លោក ឌិន ប៊ុនធឿន អត្តលេខ១៨១២១០០៤៥១ ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅលើចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។

    ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមធ្វើការព្រមាន លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់នូវរាល់អំពើ ដែលធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ ដែលកើតឡើងពីការប្រព្រឹត្តដោយការធ្វេសប្រហែសការខ្ជីខ្ជា និងការបំពានច្បាប់ក្នុងកាតព្វកិច្ចបំពេញការងារ។

    ក្រសួងបរិស្ថានសង្ឃឹមថា លោក ឌិន ប៊ុនធឿន ធ្វើការកែតម្រូវនូវកំហុងឆ្គងក្នុងវិជ្ជាជីវៈលើការ អនុវត្តតួនាទីភារកិច្ច។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ និងមានការប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ក្រសួងនឹងមានវិធានការស្របតាមនីតិវិធីច្បាប់។

    ប្រភពពីមន្ត្រីអធិការនៃក្រសួងបរិស្ថានបានឱ្យដឹងអំពីរឿងហេតុដែលនាំឲ្យមានការព្រមាននេះថា ពាក់ព័ន្ធនឹងករណីធ្វើអាជីវកម្មរ៉ែមាសនៅចំនុចភ្នំរហាវ ភូមិស្រែខ្ទុង ឃុំស្រែឈូក ស្រុកកែវសីមានៃដែនជម្រកសត្វព្រៃភ្នំព្រិច តាមការបញ្ជាក់ គឺមានការសម្របសម្រួលពីលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរ លោក ឌិន ប៊ុនថាច (ប្អូន ប្រុសបង្កើត លោកឌិន ប៊ុនធឿន) ប្រធានការិយាល័យស្តីទីដែនជម្រកសត្វព្រៃភ្នំព្រិច ដោយរៀបម៉ាស៊ីនគិតជាខែ ដែលក្នុងនោះម៉ាស៊ីន១គ្រឿង ត្រូវបង់ប្រាក់២លានរៀល/១ខែ) ដែលនៅចំណុចភ្នំរហាវមាន ម៉ាស៊ីនធ្វើរ៉ែមាសទាំងអស់សរុប២០គ្រឿងជាង ។

    ចំពោះករណីខាងលើនេះ មន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃកែវសីមាផ្នែកសហគមន៍ ដើរល្បាតជួបនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ហើយបានរាយការណ៍ទៅ លោកឌិន ប៊ុនធឿន ដើម្បីស្នើសុំចាត់វិធានការដែរតែលោកឌិនប៊ុនធឿ មិនចាត់វិធានការនោះទេ។

    ក្រៅពីបញ្ហាខាងលើនេះក៏មានសេចក្តីរាយការណ៍ថាពាក់ព័ន្ធនឹងការដោះលែងគ្រឿងចក្រដែលឈូសឆាយដីនៅតំបន់កែវសីមានោះផងដែរ។

    លោក ឌិន ប៊ុនធឿន បានឆ្លើយតបជាមួយអ្នកកាសែតនៅថ្ងៃទី២២ ខែមីនានេះថា លោកទើបតែឃើញលិខិតព្រមាននោះនៅថ្ងៃនេះដែរ។ លោកមិនមានអ្វីបកស្រាយទេ ដោយលោកជំរុញឲ្យអ្នកកាសែត សួរថ្នាក់ដឹកនាំក្រសួង បរិស្ថានទើបដឹងរឿងច្បាស់។

    មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវពិពណ៌នាថា ញាំញីទៅដោយគ្រួសារនិយម។ ក្នុងនោះមានដូចជាគ្រួសារ សាច់ ញាតិលោកឌិន ប៊ុនធឿន ជាដើម ដែលក្នុងនោះមានដូចជាលោក ហាន សាខន(ទិញឈ្មោះគេ,ឋានៈប្រធានការិយាល័យ) គឺជាបងប្រុសបង្កើតរបស់លោកឌិន ប៊ុនធឿន,លោក ឌិន ប៊ុនថាច ផ្ទេរមកពីមន្ទីរផែនការ ដោយទទួលបានតួនាទីជាប្រធានការិយាល័យស្ដីទីនៃដែន ជម្រកសត្វព្រៃភ្នំព្រិច។ ក្រៅពីនេះក៏មានបងប្អូនជីដូន មួយជាមន្ត្រីនិងឧទ្យានុរក្សជាច្រើននាក់ទៀត។

    ពាក់ព័ន្ធនឹងរ៉ែនៅតំបន់រហាវនោះត្រូវបានប្រភពនានាបានប្រាប់ថា ក្រោមការសម្របសម្រួលរបស់ លោកឌិន ប៊ុនថាច ថ្នាក់ដឹកនាំក្រសួងដែលស្គាល់កន្លុកកន្លៀតភូមិសាស្ត្រច្បាស់ចុះទៅស្រាវជ្រាវស៊ើប អង្កេតករណីខាងលើនេះ ក៏ត្រូវដងត្រូវផ្លែជាមួយគ្នាដែរ។ មន្ត្រីដែលចុះទៅស្រាវជ្រាវត្រូវគេប្រាប់ថា ទទួលបានការផ្គត់ផ្គង់ទំនុកបម្រុងពីលោកឌិន ប៊ុនថាច យ៉ាងយកចិត្តទុក ដាក់បំផុត៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

    August 24, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”