Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម
    ព័ត៌មានជាតិ

    សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែងរបស់ជនជាតិចិននៅស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពីក្រសួងកសិកម្ម

    SRN TVBy SRN TVDecember 6, 2025No Comments12 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    កំពង់ឆ្នាំង៖ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ ឆ្នាំ២០២៥ សិប្បកម្ម​កែ​ច្នៃ​លៀស​មួយ​កន្លែង មា​នទី​តាំងនៅ​ភូមិ​ព្រៃ​លាក់​នាង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ផ្អាក​មិន​ឲ្យ​ដំណើរការ ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោកស្រី ស្រ៊ី​ម ស៊ា​ង​ភា​ជ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​អធិ​ការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលា​​ប្អៀ​រសរុប​ចំនួន​១៩​នាក់។

    តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់​ឆ្នាំង ទីតាំង​សហគ្រាស​ខាងលើមានឈ្មោះ «ជេ​វ៉ាង អេ​ហ្គ្រី​ខ​ល​ឆី​រ័ល អេ​ន​សាយ​ឡាយ ប្រដាក់ ប្រូសេ​ស៊ី​ង ឯ​.​ក» បាន​បើក​ការ​កែ​ច្នៃ​លៀស​ដោយ​ខុសច្បាប់ ​ដែល​មាន​អ្នកគ្រប់គ្រង​ជនជាតិ​ចិន​ឈ្មោះ Wang Liangcao។​

    បន្ទាប់​ពី​ត្រួតពិនិត្យ​ជាក់ស្ដែង​ មន្រ្តីបានឃើញ​​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​ទីតាំង​កែ​ច្នៃ​នេះ​ឃើញ​ថា​ សហគ្រាស​ខាងលើ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេក​ទេស និង​នវានុវត្តន៍ និង​មាន​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀតរបស់​ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ ​ប៉ុន្តែ​មិន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឡើយ​។

    ដោយសារតែសំណុំ​ឯកសារ​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ការ​កែ​ច្នៃ ផល​ផលិតផល ជលផលនៅឡើយ​ ទើបក្រុមមន្រ្តីសម្រេច​បិទ​បញ្ឈប់​សកម្មភាព​របស់​សហ​គ្រាស​នេះ​​មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត​ឡើយ​ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស​ធ្វើ​លិខិត​សុំ​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្របច្បាប់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”