Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ACUប្រកាសផ្លូវការពីការចាប់ខ្លួន អនុប្រធានគយ នៅកោះកុង ក្រោយរកឃើញប្រាក់ពុករលួយជាង១លានដុល្លារ ក្នុងគណនី៤១ ប្រើជាមួយប្រពន្ធក្រៅច្បាប់ទី៧
    ព័ត៌មានជាតិ

    ACUប្រកាសផ្លូវការពីការចាប់ខ្លួន អនុប្រធានគយ នៅកោះកុង ក្រោយរកឃើញប្រាក់ពុករលួយជាង១លានដុល្លារ ក្នុងគណនី៤១ ប្រើជាមួយប្រពន្ធក្រៅច្បាប់ទី៧

    SRN TVBy SRN TVMarch 30, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    កោះកុង៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ២៩ មីនា បានប្រកាសបង្ហាញព័ត៌មានលម្អិតជាមួយ Fresh News អំពីប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន អនុប្រធានសាខាគយខេត្តកោះកុង និងបក្ខពួក។ក្នុងលទ្ធផលស្រាវជ្រាវនោះ ACU បានរកឃើញលុយពុករលួយជាង១លានដុល្លារ ក្នុងគណនី ៤១ នៅធនាគារចំនួន ៦ ដោយក្នុងនោះមានប្រើទាំងគណនីរបស់ប្អូនកូនប្រុសស្រី និង ប្រពន្ធក្រៅច្បាប់ទី៧ផង។

    អនុប្រធានសាខាគយខេត្តកោះកុង ដែល ACU បានចាប់ខ្លួន គឺមានឈ្មោះ ម៉ៅ សាន់សូនា ធ្លាប់រស់នៅក្នុងប្រទេសថៃ ហើយទទួលបានការសិក្សារៀនសូត្រនៅវិទ្យាល័យនៅទីនោះ ហើយនៅឆ្នាំ ១៩៩១ លោកបានវិលចូលប្រទេសកម្ពុជា រហូតទទួលបានការងារជាមន្ត្រីគយជាច្រើនខេត្ត ក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ២០២៤ លោកត្រូវបានតែងតាំងជាអនុប្រធានសាខាគយខេត្តកោះកុង។

    យោងតាមការស្រាវជ្រាវលម្អិតពីក្រុមជំនាញរបស់ ACU បានរកឃើញថា បុគ្គល ម៉ៅ សាន់សូនា បានក្លែងបន្លំឯកសារប្តូរឈ្មោះ និង ខែឆ្នាំកំណើតជាច្រើន ជាមួយគណនីធនាគារ ៤១ គណនី នៅធនាគារចំនួន ៦ក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់ជាមួយសាច់ញាតិ បងប្អូន ក្រុមគ្រួសារខ្លួន និង បានរកឃើញប្រព្រឹត្តិអំពើពុករលួយជាច្រើនករណីក្នុងប្រទេសកម្ពុជាដូចជា៖ការបើកដៃឱ្យនាំចូល ទូរសព្ទដៃ និងកំព្យូទ័រ ដោយខុសច្បាប់ចូលប្រទេសកម្ពុជា ដោយសហការគ្នាជាមួយក្រុមចិន Online Scam, ការទារប្រាក់ពីអ្នកបើកបររថយន្ត និងម្ចាស់ឡានដឹកទំនិញ ៨២៩ គ្រឿង ស្នើនឹង៣ពាន់ក្បាលឡាន,ការក្លែងបន្លំគណនីធនាគារ ដោយប្រើប្រាស់គណនីរបស់កូនប្រុស គណនីរបស់កូនស្រីបង្កើត និង គូដណ្តឹង គណនីរបស់ប្រពន្ធក្រៅច្បាប់ទី ៧ ដើម្បីទារប្រាក់ខុសច្បាប់ពីអ្នកបើកបររថយន្ត និង ម្ចាស់ទំនិញ និងការសូកប៉ាន់ទៅមន្ត្រី និងអ្នកសារព័ត៌មាន ដើម្បីជួយបិទបាំងរឿងក្តីក្តាំរបស់ខ្លួនជាដើម។

    ក្រៅពីរកឃើញអំពើពុករលួយរបស់អនុប្រធានគយកោះកុង ក្រុមជំនាញ ACU ក៏បានរកឃើញមន្ត្រីរបស់ខ្លួនចំនួន២នាក់ និងជំនួយការមេធាវីម្នាក់ ជាប់ពាក់ព័ន្ធជាមួយបុគ្គល ម៉ៅ សាន់សូនា ហើយបានរៀបចំឯកសារបញ្ជូនទៅតុលាការរួចរាល់។ចំពោះទ្រព្យសម្បត្តិ សម្ភារមានតម្លៃ ជាច្រើន ត្រូវបាន ACU សម្រេចរឹបអូសមកវិញរក្សាទុកជាសម្បត្តិរដ្ឋ ព្រមទាំងបង្កកគណនីធានាគារចំនួន១៥ របស់ឈ្មោះ ម៉ៅ សាន់សូនា ក្នុងទំហំទឹកប្រាក់យ៉ាងតិចមិនក្រោម ១លានដុល្លារ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”