Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឯកឧត្តម លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana
    ព័ត៌មានជាតិ

    ឯកឧត្តម លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana

    SRN TVBy SRN TVApril 1, 2026No Comments6 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

    ជំនួបនេះប្រព្រឹត្តទៅក្នុងអំឡុងពេលដែលលោកជំទាវ Armida Salsiah Alisjahbana អញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួម «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយ UN-ESCAP និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS)។

    ជំនួប​ពិភាក្សា​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

    ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រមទាំងUN-ESCAP ដែលបានជ្រើសរើសកម្ពុជាជាដៃគូសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលនេះបង្ហាញពីការផ្តល់ទំនុកចិត្តរបស់អង្គការសហប្រជាជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា។

    ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN-ESCAP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយបន្ន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូន និងប្រកបដោយចីរភាព។

    ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមបានថ្លែងអំណរគុណ UN-ESCAP ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ឯកឧត្តមគូសបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបានការរំដោះផ្ទៃដីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងស្រុង និងត្រៀមខ្លួនជាស្រេចក្នុងដំណាក់កាលគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ឱ្យបានជោគជ័យ។

    ឯកឧត្តមលើកឡើងថា ការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយសកម្មភាពមីន បានគូសបញ្ជាប់ពីសារៈសំខាន់នៃវិស័យសកម្មភាពមីន ចំពោះការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាបន្ន។ ក្នុងន័យនេះផងដែរ តាមរយៈលោកជំទាវ Armida Salsiah Alisjahbana ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងកិច្ចសង្គ្រោះជនរងគ្រោះរួមទាំងការធ្វើបរិយាបន្នសេដ្ឋកិច្ចសង្គមសម្រាប់ជនរងគ្រោះ និងការចែករំលែកចំណេះដឹងនិងជំនាញរបស់កម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

    ជាការឆ្លើយតប លោកជំទាវ Armida Salsiah Alisjahbana បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី ប៉ាស៊ីហ្វិក ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”