Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ទស្សនៈវិភាគ៖ «ក្រុមអ្នកនយោបាយថៃ ធ្លាប់បានរៀបផែនការធ្វើឃាតបុរសខ្លាំង ហ៊ុន សែន»
    នយោបាយ

    ទស្សនៈវិភាគ៖ «ក្រុមអ្នកនយោបាយថៃ ធ្លាប់បានរៀបផែនការធ្វើឃាតបុរសខ្លាំង ហ៊ុន សែន»

    SRN TVBy SRN TVDecember 21, 2025No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ សាស្ត្រាចារ្យថៃម្នាក់គឺលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបាននិយាយ យ៉ាងច្បាស់ៗថា «ប្រទេសថៃនិងពួកឥស្សរជន (រាជានិយម) ថៃធ្លាប់បានព្យាយាមផ្តួលរំលំបុរសខ្លាំង ហ៊ុន សែន តាមរយៈការប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច»។ ប៉ុន្តែផែនការនេះមិនបានសម្រេចនោះទេ ដូច្នេះលោកចង់ឱ្យឈប់គិតអំពីរឿងនេះទៅ។ ការទម្លាយរឿងនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 world ។

    លោក Suphalak Kanchanakhundi ជាសាស្ត្រាចារ្យថៃ និងជាអ្នកស្រាវជ្រាវឯករាជ្យ តើផែនការលួចធ្វើឃាត ឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំបុរសខ្លាំង ហ៊ុន សែន មានន័យយ៉ាងដូចម្តេច?

    ទី១៖ ក្រុមអ្នកនយោបាយថៃ ជាពិសេសពួករាជានិយមដែលគាំទ្រដោយពួកអាមាត្យក្នុងរាជវាំងពិតជាមាន គំនិតស្មោកគ្រោក និងថោកទាបបំផុតចំពោះកម្ពុជានិងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាយូរមកហើយ ពិសេសអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផែនការនេះអាចត្រូវបន្តរហូតមកទល់បច្ចុប្បន្ន។

    ទី២៖ ការប៉ុនប៉ងធ្វើឃាត ឬធ្វើរដ្ឋប្រហារផ្តួលរំលំ ហ៊ុន សែន នេះ ក៏ពីព្រោះតែពួកគេយល់ថា ដរាបណានៅមានវត្តមានសម្តេច ហ៊ុន សែន និងក្រុមអ្នកបន្តវេនដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថៃពិតជាពិបាកបំផុតក្នុងការលេបទឹកដីកម្ពុជា ទៅតាមផែនការចោរ និងផែនទីចោររបស់ពួកគេ។ ដូច្នេះការបញ្ចប់ជីវិត ឬបញ្ចប់អំណាចរបស់អតីតនាយកដ្ឋមន្ត្រីកម្ពុជាគឺបុរសខ្លាំង ហ៊ុន សែន ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យមហិច្ឆតាឈ្លានពានទឹកដីរបស់ពួកគេ ងាយស្រួលក្នុងការសម្រេចផលតាមផែនការដែលបានគ្រោងទុក។

    ទី៣៖ ដើម្បីងាយស្រួលលេបត្របាក់យកទឹកដីកម្ពុជា ក្រុមអ្នកនយោបាយរាជានិយមថៃអស់ទាំងនេះក៏ពិតជាមានទំនាក់ទំនង ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងច្បាស់ជាបានជួយជ្រោមជ្រែងក្រុមនេះពីក្រោយខ្នងជារៀងរហូតមកដោយសន្យាថា នឹងលើកបន្តុបក្រុមប្រឆាំងជ្រុលនិយមខ្មែរ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេក្លោង។

    ទី៤៖ ដោយសារតែចំណងទាក់ទងរវាងក្រុមអ្នកនយោបាយរាជានិយមថៃ និងក្រុមនយោបាយប្រឆាំងជ្រុលនិយមនៅកម្ពុជាមានតាំងពីយូរមកហើយ ទើបបានជានៅពេលថៃឈ្លានពានកម្ពុជានាពេលនេះ គេសង្កេតឃើញក្រុមជ្រុលនិយមរត់ចោលស្រុកដែលមាន សម រង្ស៊ី ជាមេក្លោង បានធ្វើសកម្មភាពបម្រើថៃយ៉ាងចំហ ដោយមិនខ្វល់ពីការបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯងនោះឡើយ។

    ទី៥៖ ប៉ុន្តែមហិច្ឆតាមិនអាចរំលងពីលទ្ធភាព និងសមត្ថភាពបានឡើយ មិនដូចអ្វីដែលជាការស្រមើស្រមៃរបស់ពួកគេឯណា ព្រោះនៅពេលពួកគេលើកទ័ពទៅឈ្លានពានទឹកដីកម្ពុជាជាលើកទី២ ដែលបានអូសបន្លាយដល់ជាង១០ថ្ងៃហើយ បែរជាមានទាហានថៃត្រូវស្លាប់គរជើងដោយទាំងមេទាហានជាច្រើន នាក់ថែមទៀតផង បើធៀបទៅនឹងសង្គ្រាម ៥ថ្ងៃដំបូង (ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥)។

    សរុបមកវិញ ក្រុមអ្នកនយោបាយថៃពិតជាមានមហិច្ឆតាចង់បានទឹកដីកម្ពុជា និងមានគំនិតអាក្រក់ប៉ុនប៉ងធ្វើឃាតឬផ្តួលរំលំអំណាចរបស់បុរសខ្លាំង ហ៊ុន សែន ជាយូរមកហើយ។ ប៉ុន្តែពួកគេស្គាល់ ហ៊ុន សែន មិនច្បាស់ ទើបជួបបរាជ័យដោយមិនអាចសម្រេចផែនការស្មោកគ្រោករបស់ខ្លួនបានឡើយ។ សង្គ្រាមឈ្លានពានទឹកដីកម្ពុជានាពេលនេះក៏ស្ថិតនៅក្នុងមហិច្ឆតា ដែលពួកគេចិញ្ចឹមទុកជាយូរមកហើយផងដែរ ហើយពួកគេក៏នៅតែមិនអាចសម្រេចគោលដៅរបស់ខ្លួនបានដដែល ពីព្រោះវត្តមានរបស់បុរសខ្លាំង ហ៊ុន សែន គឺជារបងការពារទឹកដីយ៉ាងរឹងមាំរបស់កម្ពុជា ក្រោមការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នៅពីក្រោយវីរកងទ័ពដ៏អង់អាចក្លាហាន។

    ការទម្លាយពីផែនការដ៏អាស្រូវមួយនេះ បានបើកបង្ហាញពីមហិច្ឆតាដ៏អាក្រក់របស់ក្រុមអ្នកនយោបាយថៃមកលើកម្ពុជា ហើយវាក៏ជាការបកស្បែកមុខកាន់តែច្បាស់របស់ពួកជ្រុលនិយមរត់ចោលស្រុកដែលមានទំនាក់ទំនង និងទទួលបានការជួយជ្រោមជ្រែងពីសត្រូវឈ្លានពាន។ ពេលនេះទឹកបានរងថ្លាឃើញបាតដីហើយ។

    ប្រជាពលរដ្ឋខ្មែរត្រូវមើលឱ្យច្បាស់ពីមហិច្ឆតាខ្មៅកខ្វក់របស់ថៃ និងនយោបាយក្បត់ជាតិ ក្បត់ប្រជាជន បម្រើសៀមរបស់ក្រុមជ្រុលនិយមដែលមានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ជាមេក្លោង៕
    ដោយ វង្ស មករា
    សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”