តំណាងអយ្យការចោទប្រកាន់លើឈ្មោះ សុីវ ជ័យសិដ្ឋ ជា ២សំណុំរឿង៖
សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន ៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់)។
សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន។


