Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖​ បច្ចុប្បន្ននេះ ពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ
    ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖​ បច្ចុប្បន្ននេះ ពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ

    SRN TVBy SRN TVApril 3, 2026No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្ត និងណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ ត្រូវពង្រឹងទៅលើគុណភាពខ្លឹមសារព័ត៌មាន កម្មវិធីវិទ្យុ ឱ្យសម្បូរបែប និងមានខ្លឹមសារល្អ មានគុណភាព មានសុវត្ថិភាព ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ និងអ្នកអាន នៅក្នុងយុគសម័យឌីជីល នៃការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប។​ ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យតំណាងស្ថានីយ៍វិទ្យុ FM ឯកជន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។

    នាឱកាសនោះ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលធ្វើឱ្យចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណ ត្រូវធ្លាក់ចុះ ក៏ប៉ុន្តែ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលបញ្ហានេះវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។

    បរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាដើម។ បច្ចុប្បន្នពលរដ្ឋភាគច្រើន បានទទួលព័ត៌មានតាមបែបលក្ខណៈទំនើបវិញ ក្នុងនោះសំដៅដូចជាហ្វេសប៊ុក តិកតុក យូធូប។

    លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដើរតួនាទី និងមិនអាចអត់បានក្នុងការផ្តល់ព័ត៌មានពិត ជាពិសេសនៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកមកមើល និងស្តាប់ព័ត៌មានព័ត៌មានដែលមានផ្លូវការ។

    លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែន តែវានៅតែមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ហើយថែមទាំងបានចែកចាយ ក្នុងការផ្តល់ព័ត៌មានគ្រប់ទីកន្លែងទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយបុរាណ បើទោះបីជាមានការចុះខ្សោយតួនាទី ក៏ប៉ុន្តែ វានៅតែមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាជននូវព័ត៌មានពិត។​ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ ដែលបញ្ជាក់ថាប្រជាពលរដ្ឋនៅតែមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ថានៅតែដើរតួនាទីសំខាន់ នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

    ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជន ឬយកជាការបាននោះ។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ផងដែរ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”