Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនដល់សិក្ខាកាម ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ «កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន» តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់
    ព័ត៌មានជាតិ

    ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនដល់សិក្ខាកាម ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ «កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន» តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់

    SRN TVBy SRN TVApril 9, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានដាស់តឿនដល់សិក្ខាកាមជំនាញបច្ចេកវិទ្យារបស់ខេត្តព្រៃវែង ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ «កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់» ព្រោះអាចបង្កផលប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិ។

    ការដាស់តឿនរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីបិទវគ្គ (ជំនាន់ទី៤) និងបើកវគ្គ(ជំនាន់ទី៥) នៃវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ របស់យុវជនខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

    លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានគិតគូរអំពីថ្នាលបន្តវេនសម្រាប់យុវជន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការបង្កបរិយាកាសឱ្យសិស្សានុសិស្ស និងមន្ត្រីបានទទួលបាននូវមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រឱ្យកាន់តែទូលំទូលាយ។

    លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាព “បច្ចេកវិទ្យា” ជាគន្លឹះសំខាន់ ដែលជំនាញទាំងអស់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្មួយៗប្រែក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបន្តចាប់យកជំនាញថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ដែលជាការវិវត្តរបស់សកលលោក។

    លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមជំនាន់ថ្មី ឱ្យខិតខំរៀនសូត្រដោយមានវិន័យ ទៀងទាត់ និងអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដោយមិនត្រូវចម្លងតែគំរូពីគេឡើយ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”