កណ្តាល៖ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៥ ខែ មករា ឆ្នាំ២០២៦នេះ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា គោរពតាមបទបញ្ជាឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាលដើម្បីសម្រួលការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី ស្រុកត្រូវប្រជុំច្រើនដង និងត្រូវអញើញអ្នកពាក់ព័ន្ធ ទាំងអស់
-ទាំងមន្រ្តីរដ្ឋបាល
-ទាំងមេឃុំ ស្មៀន
-ទាំងមន្រ្តីពន្ធដា
-ទាំងឯកជន(ធានាគារ មីក្រូហិរញ្ញវត្ថុ ក្នុងស្រុកទាំងអស់)
មកជួបពិភាក្សា
លទ្ធផលនឹងបានល្អបើយើងចូលរួមទាំងអស់គ្នា៕SRN


