Close Menu
    Facebook X (Twitter) Instagram
    Trending
    • ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​
    • រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា
    • មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់
    • ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
    • លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
    • ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ
    • ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
    • មន្ត្រីឧទ្យានុរក្ស ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឈូសឆាយដីខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
    ព័ត៌មានជាតិ

    ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន

    SRN TVBy SRN TVApril 20, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារឯករាជជាតិ អធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងបន្តប្រពៃណីសាមគ្គី ឯកភាពជាធ្លុងមួយ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។

    ការក្រើនរំលឹកជាថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ នេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧ របស់សាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

    ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា នាយទាហាន ពលទាហាន នៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ច ស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នៃ ខ.ភ.ម ដែលបានដើរតួនាទីយ៉ាងសំខាន់លើការងារបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងខាងចំណេះដឹងទូទៅ ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ជំរុញដល់ការឈានចូលនិងទទួលយកបដិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យសាស្ត្រសម័យទំនើប នវានុវត្តន៍យោធានៅក្នុងតំបន់ និងសកលលោក ដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលជាច្រើនជាពិសេសការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមអរគុណ ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ និងឯកជន បណ្តាសេនានុព័ន្ធ អនុព័ន្ធយោធានានា ដែលបានបរិច្ចាគនូវ ធនធាន និងសម្ភារៈជួយដល់សាកលវិទ្យាល័យការពារជាតិរបស់យើង។ ទាំងនេះគឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិរបស់យើង និងកិច្ចសហប្រតិបត្តការជាលក្ខណៈអន្តរជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព។

    ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដែលបានបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ នាយទាហាន ក្នុងវិស័យការពារជាតិ ដោយផ្តោតជាសំខាន់ លើជំនាញឯកទេស វិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត ភាសាជាតិ និងអន្តរជាតិ។ ព្រោះថាវិស័យយោធាបច្ចុប្បន្ន ទាំងក្នុងតំបន់ និងសកលលោក មានការវិវត្តស្មុគស្មាញឥតឈប់ឈរ ដែលអាចជះឥទ្ធិពលដល់វិស័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្រែប្រួលទាំងនេះបានតម្រូវ ឱ្យមានការគិតគូរម៉ត់ចត់អំពីចក្ខុវិស័យយុទ្ធសាស្រ្តការពារជាតិ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​

    April 20, 2026

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា

    April 20, 2026

    មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់

    April 20, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”