Close Menu
    Facebook X (Twitter) Instagram
    Trending
    • ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​
    • រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា
    • មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់
    • ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
    • លោកXi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
    • ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ
    • ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន
    • មន្ត្រីឧទ្យានុរក្ស ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឈូសឆាយដីខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់
    ព័ត៌មានជាតិ

    មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់

    SRN TVBy SRN TVApril 20, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    មេជាងដែកម្នាក់ ត្រឡប់មកពីចូលឆ្នាំ ឡើងជួសជុលដំបូលសហគ្រាសផលិតភេសជ្ជៈ ជួបគ្រោះអកុសលធ្លាក់ស្លាប់យ៉ាងរន្ធត់

    ភ្នំពេញ៖ មេជាងដែកម្នាក់ផុងសង្ក័សីជ័រថ្លា ធ្លាក់ពីលើដំបូងឃ្លាំងសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈបណ្ដាលឱ្យបោកក្បាល ស្លាប់ទាំងព្រឹក ខណៈពេលដែលធ្វើដំណើរមកពីចូលឆ្នាំថ្មីវិញបន្តឡើងជួសជុលដំបូងឃ្លាំងក៏បានជួបគ្រោះអកុសល។

    ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៧ និង៥១នាទី ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នៅចំណុចឃ្លាំងស្តុបទឹកផ្លែឈើដែលជាសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈ លេខ៥៥៥ ផ្លូវលេខ៣៦៩ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលជួបគ្រោះថ្នាក់នេះឈ្មោះមិន សុខឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមេជាង មានទីលំនៅផ្ទះលេខ១៥០ ភូមិព្នៅ ឃុំព្នៅ១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

    តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៧ និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ជនរងគ្រោះរួមទាំងជាងដែក បាននាំគ្នាមកបន្ត ជួសជុលដំបូងឃ្លាំងសហគ្រាសខាងលើ ។ ពេលដែលកំពុងឡើងលើកដំបូល ស្រាប់តែមេជាងបានផុងសង្ក័សីជ័រសថ្លា បាក់ធ្លាក់ចុះមកក្រោមបោកក្បាលនឹងសាប បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង ។ ភ្លាមៗនោះម្ចាស់ឃ្លាំងក៏បានចាត់ចែងបញ្ជូនទៅសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

    តាមប្រភពពីស្ត្រីជាអ្នកមើលការខុសត្រូវ ឃ្លាំង បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ម្ចាស់ឃ្លាំងបានទំនាក់ទំនងជនរងគ្រោះឲ្យមកជួសជុលដំបូលឃ្លាំង ។ ក្រោយមកក៏បានឈប់សម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ក៍បានមកបន្តការងារជួសជុល ស្រាប់តែជួបគ្រោះអកុសលតែម្ដង ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ម្ចាស់សហគ្រាសក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ។

    តាមការត្រួតពិនិត្យសមត្ថកិច្ច ឃើញដំបូលសង្ក័សីជ័រសថ្លាមួយបានបាក់ធ្លាក់ចុះមកក្រោមជាប់នៅលើដំបូល ដែលដំបូលនោះមានកម្ពស់៦ម៉ែត្រពីសាប ។ បន្ទាប់ពីត្រួតពិនិត្យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរដោយផុងសង្ក័សីជ័រធ្លាក់ស្លាប់។

    បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យប្រពន្ឋយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ម្ចាស់​រថយន្តប្រាប់ថា ខ្លួនបើកបរបញ្ច្រាសផ្លូវ ដោយសារមើល Google Map ខណៈនគរបាល​ចរាចរណ៍ខេត្តកំពង់ធំ ធ្វើការអប់រំ​

    April 20, 2026

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា

    April 20, 2026

    ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

    April 20, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”