កណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់មេត្តា ជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍ រថយន្តធុនធំឆ្លងកាត់នៅលើ កំណាត់ផ្លូវជាតិលេខ២៣ ចាប់ពីស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដល់ផ្លូវជាតិលេខ១៤ និងផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានព្រែកមេស្រុក គ.ម៦៥+៦៧០ ដល់ស្ពានព្រែកឡាច គ.ម៦៦+៦៣០ ស្ថិតក្នុងស្រុកកោះធំ និង ក្រុងសំពៅពូន ខេត្តកណ្តាល ចាប់ពីម៉ោង ០:០០នាទីយប់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ ដល់ម៉ោង ១:០០នាទីរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣៣គ.ម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះសូម សាធារណៈជន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖ សិរី នាគ

