ខេត្តកំពត៖ អ្នកស្រី នង នីម អាយុ៦២ឆ្នាំបានរៀបរាប់ប្រអង្គភាពសារព័ត៌មានយើងយ៉ាងដូច្នេះថា តើយុត្តិធម៌មានទេសម្រាប់រូបគាត់ដែលជាជនក្រីក្រដែលមានកូនជាជនពិការភាព ជាមនុស្ស គ ហើយត្រូវបានជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចប៉ុន្តែបច្ចុប្បន្នជនសង្ស័យបែរជានៅមានសិរីភាពយ៉ាងរំភើយទៅវិញ។
អ្នកស្រីបានបញ្ជាក់ទៀតថាការសម្រេចរបស់តុលាការរហូតមកដល់ពេលនេះគឺភាគីគាត់ដែលជាជនរងគ្រោះពុំទាន់ទទួលបានសំណងពីជនសង្ស័យនៅឡើយទេដោយឡែកជនសង្ស័យក៏កំពុងតែនៅក្រៅឃុំយ៉ាងរំភើយផងដែរអ្នកស្រីស្នើសុំឲ្យឯកឧត្តមប្រធានតុលាការខេត្តកំពតលោកមេតាជួយមានចំណាត់ការលើរឿងនេះដើម្បីរកយុត្តិធម៌ជូនគ្រួសារនាងខ្ញុំផង។
យោងតាមពាក្យសុំអនុវត្តដោយបង្ខំម្ចាស់បំណុលនៃការអនុវត្តឈ្មោះ នង នីម ភេទស្រី អាយុ៦២ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅ ភូមិ ដំណាក់ត្រយឹង ឃុំ ខ្ជាយខាងត្បូង ស្រុក ដងទង់ ខេត្តកំពត។ កូនបំណុលនៃការអនុវត្តឈ្មោះ ស៊ុង ណោស ភេទប្រុសអាយុ៦៥ឆ្នាំ សញ្ជាតិខ្មែរមាន ទីលំនៅបច្ចុប្បន្ននៅ ភូមិដំណាក់ត្រយឹង ឃុំ ខ្ជាយខាងត្បូង ស្រុក ដងទង់ ខេត្តកំពត។ (បច្ចុប្បន្ន នៅក្រៅឃុំ) សូមគោរពជូន
ឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពត សូមទានជ្រាប
កម្មវត្ថុ៖ សុំអនុវត្តសាលក្រមព្រហ្មទណ្ឌទាំងមូលលេខ ៣៧៦(ឃ)ចុះថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកំពតដែលបានផ្តន្ទាទោសដាក់ពន្ធាគារលើជនជាប់ចោទឈ្មោះ ស៊ុង ណោស កំណត់ រយះពេល៤ឆ្នាំពីបទរំលោភសេពសន្ធវះនិងសងជំងឺចិត្តមកនាងខ្ញុំដើមបណ្តឹងរដ្ឋប្បវេណីចំនួន៩០០០.០០០
(ប្រាំបួនលានរៀល) ។
យោង៖ សាលក្រមព្រហ្មទណ្ឌលេខ ៣៧៦(ឃ)ចុះថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥របស់សាលាដំបូងខេត្តកំពត បានចូលជាស្ថាពនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥។
មាត្រា ៥២៣: ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ តបតាមកម្មវត្ថុខាងលើនាងខ្ញុំសូមជម្រាបជូនលោកឯកឧត្តមប្រធានមេត្តាជ្រាបថា: កាលពីថ្ងៃទី៥ខែ មិថុនាឆ្នាំ២០២៥សាលាដំបូងខេត្តកំពតបានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨២២ចុះថ្ងៃទី៤ខែ តុលាឆ្នាំ២០២៤ដោយបានសម្រេចសេចក្ដីក្នុងសាលក្រមព្រហ្មទណ្ឌលេខ៣៧៦៩(ឃ)ចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទឈ្មោះ ស៊ុង ណោស កំណត់ រយះពេល ៤ឆ្នាំ(ក្រៅឃុំ) និង សងជំងឺចិត្តមកនាងខ្ញុំដើមបណ្តឹងរដ្ឋប្បវេណីចំនួន៩០០០.០០០ (ប្រាំបួនលានរៀល) ។
ឭយោងតាមលិខិតដែលអង្គភាពយើងទទួលបានពីសាលាដំបូងខេត្តកំពតសំណុំរឿងព្រហ្មទណ្ឌលេខ ៨២២ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ សំណុំរឿងជំនុំជម្រះលេខ ២២៧ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ សាលក្រមព្រហ្មមលេខៈ ៣៧៦ « ឃ – ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
បានបើកសវនាការជាសាធារណៈនៅសាលសវនាការ នៃសាលាដំបូង ខេត្តកំពត ។ កាលបរិច្ឆេទបើកសវនាការថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ កាលបរិច្ឆេទប្រកាសសាលក្រមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។ ដោយមានសមាសភាពជំនុំជម្រះដូចខាងក្រោម ៖
ក្រុមប្រឹក្សាជំនុំជម្រះ
លោក ឈុន ច័ន្ទសីហា ឋានៈអនុប្រធាន ជាប្រធានក្រុមប្រឹក្សា
លោក ភាព សុភា ឋានៈជាចៅក្រុមប្រឹក្សា
លោក ទេព ការ៉ុង ឋានៈជាចៅក្រមប្រឹក្សា
តំណាងអយ្យការ លោក ឃាក ច័ន្ទមុនីនាថ ឋានៈព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ក្រឡាបញ្ជីសវនាការ លោក ប៉ុន ផារ័ត្នពេជ្រដារ៉ូ ឋានៈក្រឡាបញ្ជីសាលាដំបូងខេត្តកំពត មេធាវី លោក ជឹម ដារ៉ា ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ស៊ុង ណោស ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨២២ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដែលមានជន ជាប់ចោទ៖
ឈ្មោះ ស៊ុង ណោស ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ កម្រិតវប្បធម៌ថ្នាក់ទី៧ ទីកន្លែង កំណើតភូមិដំណាក់ត្រយឹង ឃុំខ្នាយ ស្រុកបន្ទាយមាស ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិដំណាក់ត្រយឹង ឃុំខ្នាយ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត
ជាប់ចោទពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិ ដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ។
អ្នកស្រីបានបន្តឲ្យដឹងទៀតថាបើទោះបីជាតុលាការខេត្តកំពតបានបើកការជំនុំជម្រះទៅលើជនសង្ស័យយ៉ាងណាក៏ដោយប៉ុន្តែមុខដល់រយៈពេលជាង 2 ឆ្នាំទៅហើយគឺក្រុមគ្រួសាររបស់គាត់ដែលជាជនរងគ្រោះពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេខណៈជនសង្ស័យកំពុងតែមានសេរីភាពនៅក្រៅឃុំយ៉ាងរំភើយ។
ដូច្នេះហើយអ្នកស្រីស្នើសុំឯកឧត្តមប្រធានតុលាការខេត្តកំពតមេត្តាជួយស្រាវជ្រាវពិនិត្យសំណុំរឿងនេះឡើងវិញដើម្បីផ្ដល់ភាពយុត្តិធម៌ជូនក្រុមគ្រួសារគាត់ដែលជាជនរងគ្រោះផង៕



