Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម
    ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម

    SRN TVBy SRN TVApril 25, 2026No Comments4 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    (កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុប១១៩៣នាក់។

    កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា ទាំង ឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

    លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានដឹង ថា ក្រោយទទួលបានការគាំទ្រក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយពីរសំខាន់ គឺសភាការទូត និងការធ្វើគណនេយ្យភាព​រវាង​​អង្គ​បោះ​ឆ្នោត ជាមួយសមាជិកព្រឹទ្ធសភា។

    លោក ជា ធីរិទ្ធ បានបន្ថែមថា ដំណើររបស់សម្ដេចតេជោ ចុះតាមខេត្តជួបជាមួយ​សមា​ជិក​ក្រុមប្រឹក្សា គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញា​របស់សម្ដេចតេជោ គឺធ្វើ​យ៉ាង​ណាឱ្យ​សមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត។ ជា​ពិសេស​សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា។ ដូច្នេះដំណើររបស់សម្តេចតេជោ ចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ គឺធ្វើយ៉ាងណាឱ្យ​អង្គ​បោះ​ឆ្នោតមានភាព​ជិតស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា។

    បើតាមលោក ជា ធីរិទ្ធ ក្រៅតែពីការបង្កើនភាពសិទ្ធស្នាលជាមួយអង្គបោះឆ្នោត​រប​ស់​ព្រឹទ្ធសភាហើយនោះ ដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបមន្ត្រីក្រុមប្រឹក្សារនា​ពេល​នេះ ក៏ជាការឱកាស​ក្រើនរំលឹក និងជំរុញបន្ថែម​ទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការ​បម្រើ​ប្រជាជនកាន់​តែសកម្ម និងកាន់តែល្អក្នុងការ​ផ្ដល់​សេវានានា។​
    «នៅពេលសម្តេចលោកជួប លោកនឹងមានការណែនាំ និងដាក់ចេញនូវ​គោលការណ៍ ក៏​ដូចជាផែនការមួយចំនួន ក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន និងការ​ដោះ​ស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។

    លោក ជា ធីរិទ្ធ ក៏បានរំលឹកផងដែរនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេល​កន្លង​ទៅ។ លោក ធីរិទ្ធ បានរំលឹកថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ តែងតែជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំង៦២រូប បន្តចុះទៅមូលដ្ឋានជួបជាមួយ​អង្គបោះ​ឆ្នោត​បានសកម្ម​ មិនអាចឱ្យសមាជិកព្រឹទ្ធសភាអង្គុយធ្វើការនៅភ្នំពេញ នៅការិយា​ល័យ​ចាំបើកតែប្រាក់ខែនោះទេ គឺត្រូវធ្វើការនៅមូលដ្ឋានចុះជាមួយអង្គបោះឆ្នោត​ ជួបជាមួយ​ពលរដ្ឋ ដែលជាការងារសំខាន់៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”