Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ណែនាំដល់មន្ទីររៀបចំដែនដី រាជធានី-ខេត្ត អនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី
    ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ណែនាំដល់មន្ទីររៀបចំដែនដី រាជធានី-ខេត្ត អនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី

    SRN TVBy SRN TVMay 7, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី-ខេត្ត អនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី។

    ដើម្បីសម្រួល និងពន្លឿនការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានស្របតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងធុរជន ដែលមានតម្រូវការប្រើប្រាស់ សេវាសាធារណៈរហ័ស លើសេវាសុរិយោដី ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមដំណើរវិវឌ្ឍន៍របស់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍរីកចម្រើនផ្នែក បច្ចេកវិទ្យា ក្រសួងសូមធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី ខេត្ត ដូចខាងក្រោម៖

    ១៖ មន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវា សុរិយោដី ដែលក្រុមការងារនេះ ត្រូវដឹកនាំដោយប្រធានមន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត។

    ២៖ ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងចំនួន២រូប ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដោយភ្ជាប់មកជាមួយនូវលេខទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនង ប្រគល់និងទទួលសំណុំឯកសារ ស្នើសុំសេវាសាធារណៈរហ័សរបស់ប្រជាពលរដ្ឋ និងធុរជនជាមួយនឹងក្រសួង ព្រមទាំងអាច ផ្តល់ព័ត៌មានរាល់ចម្ងល់ជូនអ្នកប្រើប្រាស់សេវាបានរហ័ស និងទាន់ពេលវេលា។

    ៣៖ រាល់សំណុំឯកសារស្នើសុំសេវាសុរិយោដី ដែលបានដាក់ស្នើសុំនៅរដ្ឋបាលរាជធានី ខេត្ត ដែលកកស្ទះ ឬមានបញ្ហាមិនអាចធ្វើការសម្រេចក្នុងការផ្តល់ជូនប្រជាពលរដ្ឋបាន មន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត ត្រូវបញ្ជូនសំណើទាំងអស់នោះមកក្រសួង ដោយបញ្ជាក់ពីមូលហេតុ ឬបញ្ហាដែលមិនអាចសម្រេចបាន និងត្រូវលើកជាយោបល់សម្រាប់ការដោះស្រាយបញ្ហា ទាំងអស់នោះមកក្រសួង ដ.ន.ស. ដើម្បីពីនិត្យ និងសម្រេច៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”