Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រោមដំបូលនៃសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់ការអប់រំសីលធម៌ និងសុខដុមនីយកម្មក្នុងសង្គមជាតិ
    ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រោមដំបូលនៃសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់ការអប់រំសីលធម៌ និងសុខដុមនីយកម្មក្នុងសង្គមជាតិ

    SRN TVBy SRN TVMay 11, 2026No Comments15 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីឧត្តម ស្ថិតក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីក្នុងវត្តសិរីឧត្តម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ គឺជាសក្ខីភាព នៃមហាកម្លាំងសាមគ្គី និងការរីកចម្រើននៃវិស័យពុទ្ធសាសនា ក្រោមដំបូលសន្តិភាព និងជាទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

    ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការចូលរួម ត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែមុខមាត់ថ្មីនៃវត្តសិរីឧត្តម ដែលវត្តនេះគឺជាទីអារាមប្រវត្តិសាស្ត្រដ៏ចំណាស់មួយដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៤០ ពោលគឺមានអាយុកាលប្រមាណ៨៦ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលរបត់ប្រវត្តិសាស្ត្រជាច្រើន រាប់ទាំងសម័យសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត។ ឯកឧត្តមអភិសន្តិបណ្ឌិតបញ្ជាក់ថា ពីទីអារាមដែលធ្លាប់រងការខូចខាត បច្ចុប្បន្នបានក្លាយជាទីសក្ការៈដ៏ស្រស់បំព្រងសម្រាប់ការបដិបត្តិធម៌របស់ពុទ្ធបរិស័ទ។

    ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អាជ្ញាធរដែនដី និងសប្បុរសជន ពិសេសការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបូជាកម្លាំងកាយចិត្ត និងថវិកា ដើម្បីកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសាសនា។
    ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមដំបូលនៃសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់ការអប់រំសីលធម៌ និងសុខដុមនីយកម្មក្នុងសង្គមជាតិ។

    ពីវេទិកាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
    ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្ដាំផ្ញើ ដល់អាជ្ញាធរដែនដីបន្តម្ចាស់ការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសការត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗក្នុងរដូវវស្សា ព្រមទាំងបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

    ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូបន្តបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្ស និងអប់រំឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកល៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”