Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឈ្វេងយល់ពីការពង្រឹងក្រមសីលធម៌ និងប្រសិទ្ធភាពការងារមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ
    ព័ត៌មានជាតិ

    ឈ្វេងយល់ពីការពង្រឹងក្រមសីលធម៌ និងប្រសិទ្ធភាពការងារមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ

    SRN TVBy SRN TVMay 11, 2026No Comments2 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីជូនដំណឹងលេខ ១៧៤៩ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងការអនុវត្តការងារលើវិស័យសំខាន់ៗចំនួន ៤ រួមមាន ពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ ការរៀបចំពិធីការ និងកិច្ចប្រជុំ ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់សោភណភាព និងបរិស្ថាន។

    ការពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ! ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីរាជការគ្រប់រូបត្រូវគោរពម៉ោងការងារ និងឋានានុក្រមឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ និងឥរិយាបថរួសរាយរាក់ទាក់ចំពោះប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ ក៏ត្រូវបានតម្រូវឱ្យអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ។

    ចំពោះ ការរៀបចំពិធីការ និងកិច្ចប្រជុំវិញ! គឺរាល់កិច្ចប្រជុំផ្លូវការត្រូវរៀបចំឱ្យស្របតាមពិធីការសង្គម រួមមានការដំឡើងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះបរមឆាយាលក្ខណ៍ឱ្យបានត្រឹមត្រូវ។ ការរៀបចំកន្លែងអង្គុយតាមឋានានុក្រម និងការផ្តល់ឯកសារជាមុនដល់អ្នកចូលរួម គឺជាកិច្ចការចាំបាច់ដើម្បីធានាភាពរលូននៃកិច្ចប្រជុំ។

    ចំណែក ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ! គឺមន្ត្រី និងសមាជិកក្រុមប្រឹក្សាត្រូវប្រើប្រាស់សម្លៀកបំពាក់សុភាព និងសមរម្យតាមតួនាទី។ ដោយឡែក ក្នុងពិធីបុណ្យជាតិ និងកិច្ចប្រជុំសំខាន់ៗ ត្រូវស្លៀកឯកសណ្ឋានពេញលេញតាមការកំណត់ និងត្រូវពាក់ប័ណ្ណសម្គាល់ខ្លួនជាប្រចាំ ដើម្បីបង្ហាញពីអត្តសញ្ញាណ និងកិត្តិយសអង្គភាព។

    ចំណុចចុងក្រោយ ពាក់ព័ន្ធការលើកកម្ពស់សោភណភាព និងបរិស្ថាន! ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំ រដ្ឋបាលគ្រប់ថ្នាក់ យកចិត្តទុកដាក់លើអនាម័យទីតាំងការងារ ជាពិសេសបន្ទប់ទឹក និងបរិវេណជុំវិញ។ ក្រៅពីការរៀបចំសួនច្បារ អាជ្ញាធរត្រូវតាមដានការប្រមូលសំរាមឱ្យបានទាន់ពេល និងជំរុញចលនា «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ផ្នែកបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

    សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ក្រសួងមហាផ្ទៃក៏បានណែនាំឱ្យមានការបង្កើតយន្តការវាយតម្លៃ និងផ្តល់បណ្ណសរសើរដល់មូលដ្ឋានណាដែលមានបរិស្ថានស្អាត និងការអនុវត្តល្អប្រចាំឆ្នាំផងដែរ។ ការអនុវត្តតាមការណែនាំនេះ មិនត្រឹមតែជួយឱ្យអង្គភាពមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវារដ្ឋបាលផងដែរ។ ដើម្បីកាន់តែជ្រាបច្បាស់ សូមស្វែងយល់បន្ថែម៕

    ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”