ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅដឺព្រេរមៀ សេនធ័រ សែនសុខ ( អគារ D)។
ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អភិបាលរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិជាច្រេីនរូបទៀត។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមកោតសរសើរវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធីសមោសរទដើម្បីការងារសង្គមខេត្តព្រៃវែងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលា បន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ព្រមទាំងបានចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក៕


