ភ្នំពេញ៖ ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានគេសង្ស័យថាគ្មានច្បាប់អនុញាត។
បើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងផលិតបារីខាងលើនេះគឺជារបស់ជនជាតិចិន ដែលកំពុងតែ បើកដំណើរការដោយគ្មានការរំខានដល់អាជ្ញាធរបន្តិចសោះឡើយ។ ក៏ប៉ុន្តែវាកំពុងតែជះក្លឹនអាក្រក់ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាពិសេសគឺប៉ះពាល់ដល់សុខភាពក្មេងតូចៗ ដូច្នេះហើយប្រជាពលរដ្ឋនៅតំបន់នោះបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូលមេតាជួយពិនិត្យលើទីតាំងផលិតបារីក្លែងក្លាយខាងលើនេះផង។
ពាក់ព័ន្ធនិងករណីខាងលើនេះនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ អង្គភាពសារព័ត៌មាន បានទំនាក់ទំនងទៅលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលដើម្បីសុំការពន្យល់ លោកបានប្រាប់ថាចាំឆែកមើលសិន។ ដោយឡែកមន្ត្រីសាលាខណ្ឌកំបូលដែលសុំមិនបញ្ចេញឈ្មោះបានអោយអង្គភាពសារព័ត៌មានយើងដឹងតាមទូរស័ព្ទថា ទីតាំងខាងលើនេះ គឺខាងស្ថាប័នតុលាការបានចុះមកពិនិត្យហើយៗលោកក៏មិនបានដឹងថាខាងតុលាកាពិត្យឃើញថាមានច្បាប់ ឬអត់ច្បាប់នោះទេហើយលោកក៏មិនដឹងថា មាន
ចំណាត់ការយ៉ាងណានោះដែរ។ អង្គភាពអង្គភាពសារព័ត៌មានយើងនិងរងចាំធ្វើការបកស្រាយរាល់ម៉ោងធ្វើការពីស្ថាប័នពាក់ព័ន្ធ
ឬម្ចាស់ទីតាំងផលិតបារីខាងលើ៕SRN





