Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អគ្គិភ័យឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ តែសំណាងល្អ មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់
    ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ តែសំណាងល្អ មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់

    SRN TVBy SRN TVJanuary 5, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២២:៣០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ១៦ ផ្ទះលេខ៣៦ ភូមិតិក្ខបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តជំនួយ រថយន្តពន្លត់អគ្គិភ័យបុរីឈូកវ៉ា២ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៥ម៉ែត្រគូប ហើយកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ គ្រប់គ្រងនិងពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង ២៣:១០នាទី នាថ្ងៃខែឆ្នាំដដែល ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះសៀង នាង ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។ ផ្ទះដែលត្រូវភ្លើងឆាបឆេះជាប្រភេទសំណង់ថ្មបេតុងទំហំ ០៨ម៉ែត្រx១២ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះខូចខាតពូកចំនួន១ ម៉ាស៊ីនត្រជាក់១គ្រឿង ទូទឹកកក១គ្រឿង តុកៅអីមួយចំនួន សម្ភារៈផ្ទះបាយទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”