ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការប្រចាំខែ ឧសភា ឆ្នាំ ២០២៦ គិតចាប់ពីថ្ងៃទី ១៤ ខែ មេសា ដល់ថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៦ ទិសដៅការងារបន្តសម្រាប់ខែ មិថុនា ឆ្នាំ ២០២៦។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ត្រូវបានប្រគល់តួនាទីជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី នេះបើយោងតាមលិខិតបង្គាប់ការ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ៕ដោយ៖ សិរី នាគ


