ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន VERYWORDS នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា តាមរយៈការផ្គត់ផ្គង់ម៉ូតូអគ្គិសនី និងការបង្កើតស្ថានីយ៍ផ្លាស់ប្តូរអាគុយ សម្រាប់ម៉ូតូអគ្គិសនី» និងពិធីប្រគល់-ទទួលអំណោយម៉ូតូអគ្គិសនី ចំនួន ១ ០០០គ្រឿង នៅសាលរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕


