ខេត្តមណ្ឌលគិរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច បញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
ការបញ្ចប់តំណែងបានធ្វើឡើងតាមរយៈអនុក្រឹត្សចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។
ការបញ្ចប់តំណែងនេះ មិនបានបង្ហាញនូវមូលហេតុនោះទេ។ តែតាមប្រភពបានឱ្យដឹងថា ការបញ្ចប់តំណែងនេះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលមិនព្រមបង្ក្រាបបទល្មើស៕ដោយ៖ សិរី នាគ


