ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ នួន នីណារ៉ូ
ពីបទ សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ប្រព្រឹត្តនៅ ចំណុចអគារ១៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០២២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា ៥ កថាខណ្ឌ ៣ ចំណុច ១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
សូមរំលឹកផងថា លោក នួន នីណារ៉ូ ក៏ត្រូវបានតុលាការបង្កកទ្រព្យសម្បត្តិចំនួន ៩ទីតាំងផងដែរ៕ដោយ៖ សិរី នាគ


