Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព
    ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព

    SRN TVBy SRN TVMay 23, 2026No Comments5 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។

    ​នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។ ផ្អែកលើស្មារតីនៃផែនការថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ទៅកាន់បណ្ដាតួអង្គពាក់ព័ន្ធ។ 

    ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានាការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន មានតម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។ 

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

    ​សូមបញ្ជាក់ថា ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញផែនការនេះ ជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋាននៃមរតកដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”