Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ពាក់​ផ្កាយ​១
    ព័ត៌មានជាតិ

    ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ពាក់​ផ្កាយ​១

    SRN TVBy SRN TVJanuary 19, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដកហូត​មុខ​តំណែង នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​៦​រូប ក្នុង​នោះ​មាន​ម្នាក់​ថ្នាក់​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ដោយ​ផ្អែក​លើ​មូលហេតុ លើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ម​ជាតិ ។

    យោង​តាម​ប្រកាស​ស្តី​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ ចេញ​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ ត្រូវ​បាន​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា អត្តលេខ ០២០៤៦ តាម​រូបភាព​ដកហូត​មុខ​តំណែង ពី​ស្នងការ​រង ទទួល​ការងារ​ព្រំដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យមក​ជា​មន្ត្រី ដោយ​មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ម​ជាតិ ។

    ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការ​រង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​។

    មន្ត្រី​នគរបាល​ចំនួន ៤​រូប​ទៀត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក៏​ត្រូវ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ ចំនួន ១​ថ្នាក់ ក្នុង​នោះ​រួម​មាន ៖
    ១. វរសេនីយ៍ត្រី ទិព្វ និ​ទ្ធី អត្តលេខ ៥៦៩៧២ ពី​មេបញ្ជាការ​រងរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៧០១ ត្រូវ​មក​ជា​មន្ត្រី និង​បន្ថយ ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ឯក ។
    ២. អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ពី​នាយ​រង​ផ្នែក​សុខាភិបាល នៃ​វរ​សេនា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ទោ ។
    ៣. អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ ៧១៦០៩ ពី​នាយ​រង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន គោក​ណា​អូ​ង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី ។
    ៤. អនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ អត្តលេខ ៩៥៧៥៣ មន្ត្រី ឱ្យមក​នៅ​ត្រឹម​ថ្នាក់ ព្រិ​ន្ទ​បាល​ឯក​។

    សូម​បញ្ជាក់​ថា ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​ទាំង​៥​រូប​ខាងលើ មាន​២​រូប ជា​ឪពុក និង​កូនបង្កើត គឺ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា និង​លោកអនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”