Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ព្រឹត្តិការណ៍​«បាល់ទះសប្បុរសធម៌»របស់វើកប្រមូលបានថវិកាសរុបជាង១៣២លានរៀលដើម្បីសាងសង់បន្ទប់ទឹកទឹកស្អាតនិងអនាម័យផ្សេងៗតាមជំរុំភៀសសឹក
    ព័ត៌មានជាតិ

    ព្រឹត្តិការណ៍​«បាល់ទះសប្បុរសធម៌»របស់វើកប្រមូលបានថវិកាសរុបជាង១៣២លានរៀលដើម្បីសាងសង់បន្ទប់ទឹកទឹកស្អាតនិងអនាម័យផ្សេងៗតាមជំរុំភៀសសឹក

    SRN TVBy SRN TVJanuary 19, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    (ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក បានបញ្ចប់ទៅដោយរលូន កៀរគរបានថវិកាសរុបចំនួន ១៣២,៨៤៥,០០០ រៀល ក្រោយទទួលបានការគាំទ្រចូលរួមយ៉ាងផុសផុលពីបងប្អូនខ្មែរទាំងអស់ រួមកម្លាំងគ្នាជាជំនួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក តាមរយៈការសាងសង់បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ ។

    ការសហការរួមរវាង វើក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះឡើង បានបញ្ជាក់ច្បាស់ពីទឹកចិត្តដែលនៅតែខ្វល់ខ្វាយគិតគូពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក ហើយ វើក របស់ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបន្តប្រមូលកម្លាំងសាមគ្គីពីបងប្អូនខ្មែរ ដើម្បីជាជំនួយសម្រួលការរស់នៅដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក រហូតដល់អាចត្រឡប់ទៅលំនៅដ្ឋានវិញ។

    ក្នុងនោះផងដែរ វើក បានប្រកាសចូលរួមជួយព្យាបាលកីឡាករបាល់ទះរបស់វិសាខា ស ពិសី រហូតបានជាសះស្បើយឡើងវិញ ក្រោយពេលកីឡាកររូបនេះបានរងរបួសដាច់សរសៃ ACL នៅជើងខាងស្តាំ កំឡុងពេលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក។

    គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម​ ស ខេង ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស ដើម្បីបង្កើនធនធានកីឡាករបាល់ទះ ត្រៀមដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេម ២០២៧ ជាពិសេស គឺមាស ២ គីឡូដែល ខ្មែរ ប៊ែវើរីជីស សន្យាប្រគល់ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម។

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”