Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » នគរបាលស្រុកស្អាងជនសង្ស័យញៀនថ្នាំម្នាក់ក្នុង ចំណោមពីរនាក់ដែលប្រើអំពើហិង្សាលើជនរងគ្រោះ
    ព័ត៌មានជាតិ

    នគរបាលស្រុកស្អាងជនសង្ស័យញៀនថ្នាំម្នាក់ក្នុង ចំណោមពីរនាក់ដែលប្រើអំពើហិង្សាលើជនរងគ្រោះ

    SRN TVBy SRN TVJuly 22, 2026No Comments11 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Kog Sophea ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា៖ មិនដឹងជាគាត់មានរឿងអ្វីទេ បានជាមានកាំបិតផ្គាក់ជាប់ខ្លួនអញ្ចឹង សាហាវណាស់ គួរឲ្យខ្លាច ប្រភពពីបងប្អូនប្រជាពលរដ្ឋ គាត់ថតទុកជាភស្តុតាង មុនពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

    ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ចុះស្រាវជ្រាវករណីខាងលើឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់៖

    -ករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
    -កើតហេតុ: ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោង២២និង២០នាទី។
    -ចំណុចៈ ផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
    ជនរងគ្រោះ ចំនួន០២នាក់
    ១-ឈ្មោះ រស់ រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(អ្នកឌុប)និង២-ឈ្មោះ វ៉ាន ចាន់សល់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល (របួសខ្នងធ្ងន់)។

    ជនសង្ស័យ ចំនួន០២នាក់
    ១-ឈ្មោះ ថុល កន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ជនដៃដល់អ្នកយកកណ្ដៀវគប់ជនរងគ្រោះនិងបើកម៉ូតូ)។ មានសារធាតុញៀនក្នុងទឹកនោម(+)និង២-ឈ្មោះ វ៉ាន្នី សុឺ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្ដាល។(អ្នកជិះខាងក្រោយ) គេចខ្លួន។

    មុនពេលកេីតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២៦ ឌុបគ្នាចេញពីផ្ទះ (ឈ្មោះ រស់ រិទ្ធីជាអ្នកឌុប) ស្ថិតនៅភូមិ លេខ៤ ឃុំប្រាសាទ ដើម្បីទៅហូបបង្អែមនៅ ឃុំត្រើយស្លា។ ពេលហូបរួចបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចវេលាម៉ោងកើតហេតុ បានជិះជួបជាមួយជនសង្ស័យ ស្របពេលនោះជនសង្ស័យកំពុងជិះរកក្មេងៗដែលជេរពួកខ្លួន រួចបានឃើញម៉ូតូជនរងគ្រោះជិះបញ្រ្ចាស់គ្នា ជនសង្ស័យបានឈប់ម៉ូតូដោយស្មានតែក្មេងទាំងនោះ បានយកណ្ដៀវគប់ បណ្ដាលអោយត្រូវជនរងគ្រោះឈ្មោះ វ៉ាន ចាន់សល់ ចំក្រោយខ្នងជាប់នៅនឹងខ្នងតែម្ដង។ ពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់បានជិះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានជិះឌុបគ្នាទៅប្រាប់បងប្អូននឹងប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ រួចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាល។

    លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុល កន ចំណែកជនសង្ស័យឈ្មោះ វ៉ាន្នី សុឺ គេចខ្លួន។

    តាមចម្លើយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកណ្ដៀវគប់ជនរងគ្រោះត្រូវចំខ្នងពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យរត់គេចខ្លួនជំនាញកំពុងស្វែងរក៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

    August 24, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”