Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សមត្ថកិច្ចសហការគ្នាចាប់ជនដៃដល់សម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់១កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី ១ កាល៣ថ្ងៃមុន
    ព័ត៌មានជាតិ

    សមត្ថកិច្ចសហការគ្នាចាប់ជនដៃដល់សម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់១កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី ១ កាល៣ថ្ងៃមុន

    SRN TVBy SRN TVJuly 22, 2026No Comments6 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ឃាតករ​ដែល​បាន​ខ្ទប់​ដង្ហើម​សម្លាប់​ស្ត្រី​ម្នាក់​បន្ទាប់​ពី​រួម​ភេទ​រួច​នៅផ្ទះ​សំណាក់​គ្រួសារ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​អធិការដ្ឋាន​នគរបាល​ស្រុក ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០២៦ នៅ​ចំណុច ផ្លូវលំ មុខ​ឃ្លាំ​ដាក់​ឡាន​VTS ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​ន​សែន​ជ័យ ។

    ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១៧ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​គ្រួសារ បន្ទប់​២០៤ ជាន់​ទី​១ ភូមិ​ទ្រា​១ សង្កាត់​មាន​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី១៨​ខែកក្កដា​ ឆ្នាំ​២០២៦​។

    ឃាតករ​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ យ៉ង ស៊ា​ងខៃ ហៅ​អា​ខុ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឃឿ​ន ផល​ឡៃ ភេទ​ស្រី អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ស​ន្ទិ​ច​លិច ឃុំ​ដង​កា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

    តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ឃាតករ​រូប​នោះត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង អធិការដ្ឋាន​នគរបាល​ស្រុកស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង​ហើយ​ឈាន​ទៅ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​នាំ​នារី​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​រួច​ខ្ទប់​ដង្ហើម​សម្លាប់​ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦​។

    តាម​បុគ្គលិក​ផ្ទះសំណាក់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda Beat ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះសំណាក់​ហើយ​ជួល​បន្ទប់ដេក​មួយ​យប់​។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១២ និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ បុគ្គលិក​ផ្ទះសំណាក់​ក៏​បាន​បើកទ្វារ​សំអាត​បន្ទប់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​លើ​ឥដ្ឋការ៉ូ​ជាប់​គ្រែ​រួច​ក៏​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​រាយការណ៍​ទៅ​សមត្ថកិច្ច​។

    តាម​ព័ត៌មាន​បានឱ្យដឹង​ទៀត​ថា ជន​រង​គ្រោះ​និង​បុរស​ជា​ឃាតករ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​មក​ផ្ទះសំណាក់​រួម​ភេទ​ហើយ​រួច សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដង​។

    តាម​ការ​ត្រួតពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយ​ស្ទះដង្ហើម (​ឃាតកម្ម ខ្ទប់​ច្រមុះ មាត់​)​។​បន្ទាប់​ពី​មាន​ករណីឃាតកម្ម​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ធ្វើការ​ស្រាវជ្រាវ​ បាន​តែ​ពីរ​ថ្ងៃ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ឃាតករ​តែ​ម្ត​ង។​

    ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា​ជន​ដៃដល់​មាន​គំនុំ​អ្វី​ជាមួយ​ជន​រង​គ្រោះ​ឡើយ​ដោយ ឃាតករ​រូប​នោះ​ពុំ​ទាន់​សារភាព​នៅឡើយ​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

    August 24, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”