Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » តាមទាន់ប្តី​កំពុង​ដេក​អោប​ស្រី​នៅ​លើ​គ្រែ​ក្នុងផ្ទះ ​ក្តៅ​ចិត្ត​ដូច​ភ្លើង​ ប្រពន្ធយក​សាំង​ចាក់​ដុត​របួសទាំងពីរនាក់
    ព័ត៌មានជាតិ

    តាមទាន់ប្តី​កំពុង​ដេក​អោប​ស្រី​នៅ​លើ​គ្រែ​ក្នុងផ្ទះ ​ក្តៅ​ចិត្ត​ដូច​ភ្លើង​ ប្រពន្ធយក​សាំង​ចាក់​ដុត​របួសទាំងពីរនាក់

    SRN TVBy SRN TVJuly 22, 2026No Comments3 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពីវេលាយប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​អូរ ឃុំ​ត្រពាំងរាំង ស្រុក​ជុំ​គី​រី ខេត្តកំពត កើត​មាន​ហិង្សា​មួយ ពេលប្រពន្ធ​ទាន់ប្តី​កំពុង​ដេក​អោប​ស្រី​នៅ​លើ​គ្រែ ហើយចិត្ត​ក្តៅ​ដូច​ភ្លើង​យក​សាំង​ចាក់​ដុត​ទាំង​រស់ បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​ពីរ ហើយ​សមត្ថកិច្ច​ឃាត់ ខ្លួន​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ​។​

    ជន​ដៃដល់​ឈ្មោះ អៀម សា​អែម ភេទ​ស្រី អាយុ​៤៦ ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ជា​ប្រពន្ធ​របស់​ឈ្មោះ ង៉ែត គា ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ (​ជា​ជន​រង​គ្រោះនិងជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ឈុ​ន រដ្ឋ​ថេ​ន ភេទ​ស្រី អាយុ​៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ស្រី​ប្តី​) បណ្តាល​ឲ្យ​ឆេះ​រង​របួសធ្ងន់​។

    សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​ជនសង្ស័យ​និង​ជន​រង​គ្រោះជា​ប្តី​ប្រពន្ធ ធ្លាប់​ឈ្លោះ ប្រកែក​គ្នា​ជា​ញឹកញាប់​មក ហើយ ហើយ​ប្រពន្ធ​ខឹង​ប្តី​មាន​ស្រី​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​សា លា​ឃុំ​រួច​ហើយ​ដែរ​។ តែ​ឃុំ​មិន​ទាន់​ដោះ​បាន​ស្រាយ​បណ្តឹង​ក្រៅ​ប្រពន្ធ​ច្បាប់​នោះ​នៅឡើយ ព្រោះ​សាលាឃុំ​មាន​តែ​ការ​សម្រុះ សម្រួល​ឲ្យ​ភាគី​ទាំង​ពីរ ជានា ឬ​ត្រូវ​គ្នា​វិញ​តែ​ប៉ុណ្ណោះ​ទេ សាលា ឃុំ​មិន​មាន​សិទ្ធិ​សម្រេច​លើ​បណ្តឹង​លែងលះ​ប្តី​ប្រពន្ធ​នោះ​ឡើយ​។

    ស្រាប់តែ​វេលា​ម៉ោង​១១ កន្លះ​យប់ ថ្ងៃខែ​ខាងលើ ជន​រង​គ្រោះ​ត្រូវ ជា​ប្តី បាន​យក​ស្រី​ដែល​ជា​ជន​រង​គ្រោះ​ដែរ មក​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ជាមួយ​គ្នា​ ​ស្ត្រី​ជា​ប្រពន្ធ​ទាន់​ឃើញយ៉ាងដូច​នោះ ក៏​ខឹង​ឡើង​កំ​ដៅ​ខ្លាំង​ដូច​ភ្លើង បាន​យក​សាំង​ចាក់​លើ​ប្តី​និង​ស្រី​ស្នេហ៍​កំពុង​អោប​គ្នា​យ៉ាង​កក់ក្តៅ និង​មាន​បំណង​ដុត​ទាំង​រស់ បណ្តាល​ឲ្យ​ប្តី​និង​ស្រី​ស្នេហ៍​ទាំង​២​នាក់​រង​របួស​ជា​ទម្ងន់​តែ​ម្តង​ទៅ​។

    ក្រោយ​កើតហេតុ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ដឹកនាំ​បញ្ជា​ទៅ​ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៍ ឲ្យ​មន្ត្រី​នគរ បាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សងការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​និង​មន្ត្រី​នគរ​​បាល​មូលដ្ឋាន ចុះ​ទៅ​កន្លែង​កើតហេតុ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ និង​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​តាម​នីតិវិធី​៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”