Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » បង្រ្កាបករណី ខាងកូនកំលោះ នឹងកូនក្រមុំ វាយគ្នា អុកឡុកនៅក្នុងកម្មពិធីមង្គលការ
    ព័ត៌មានជាតិ

    បង្រ្កាបករណី ខាងកូនកំលោះ នឹងកូនក្រមុំ វាយគ្នា អុកឡុកនៅក្នុងកម្មពិធីមង្គលការ

    SRN TVBy SRN TVJanuary 27, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកំពង់ស្ពឺ៖ ករណីហិង្សានៅក្នុងកម្មវិធីមង្គលការថ្មីមួយទៀតបានកើតឡើងនៅឯស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ ធ្វើឲ្យក្រុមគ្រួសារសាមីដើមការខាតបង់និងបាត់បង់កិត្តិយសព្រោះតែអ្នកចូលរួមក្នុងកម្មវិធីបង្ក។

    ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ មានករណីហិង្សាវាយគ្នាទៅវិញទៅមកនៅក្នុងកម្មវិធីមង្គលការមួយកើតឡើងដែលបង្កឡើងដោយភ្ញៀវខាងកូនប្រុសនិងភ្ញៀវខាងកូនស្រីចំនួន២ក្រុមបានធ្វើសកម្មភាពយកកែវស្រា គប់និងវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង ។

    ក្រោយហេតុការណ៍ កំលាំងនគរបាលស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលបានចុះដល់កន្លែងកេីតហេតុ រោងមហាសេរីមង្គល ឃាត់ខ្លួន ៖
    ភ្ញៀវខាងកូនស្រីមានបក្សពួកចំនួន៣នាក់
    (១)-ឈ្មោះ ផល ភួយ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវរបួសស្រាលចំក្បាល (ឃាត់ខ្លួនបាន)
    (២)-ឈ្មោះ កូវ ពន្លឺ ភេទប្រុស
    អាយុ២០ឆ្នាំ ត្រូវរបួសស្រាលចំម្រាមដៃ (ឃាត់ខ្លួនបាន)
    (៣)-ឈ្មោះ ថន តាក់ ភេទប្រុស
    អាយុ៣២ឆ្នាំ (គេចខ្លួន)រស់នៅនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។
    ភ្ញៀវខាងកូនប្រុស មានបក្សពួកចំនួន២នាក់
    (១)-ឈ្មោះ វ៉ន់ វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកកាន់ខ្សែរក្រវ៉ាត់វៃ (ឃាត់ខ្លួនបាន )
    (២)-ឈ្មោះ រស់ រ៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវរបួសធ្ងន់ចំក្បាលដេរចំនួន៣០ឆ្នេរ (កំពុងព្យាបាលនៅមន្ទីពេទ្យ) រស់នៅ ភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។
    សមត្ថកិច្ចរកឃេីញវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ អំពែងកែវបែកមួយចំនួន។ ក្រុមជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”