Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ចាប់ខ្លួន​ស្រី​ស្រស់​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ករណី​ចេញ​សែក​ស្អុយ​ជាង​២០​ម៉ឺន​ដុល្លារ
    ព័ត៌មានជាតិ

    ចាប់ខ្លួន​ស្រី​ស្រស់​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ករណី​ចេញ​សែក​ស្អុយ​ជាង​២០​ម៉ឺន​ដុល្លារ

    SRN TVBy SRN TVJanuary 28, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ នៅរសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរ​បា​ល​ជាតិ បាន​ឃាត់ខ្លួន​ស្រី​ស្រស់​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ប្រមាណ​២១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

    ស្រី​ស្រស់​រូប​នោះ​មានឈ្មោះ ម៉ុ​ក សារី​ដា អាយុ​៤១ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ផ្សា​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ អតីត​ជា​បុគ្គលិក​ធនាគារឯកជន ។

    តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

    ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ​តម្រូវ​ឲ្យ​ឈ្មោះ ម៉ក់ សារី​ដា ភេទ​ស្រី អាយុ​៤១ ឆ្នាំ ចូល​ទៅ​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​) ខណៈ​ពេល​នេះ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល អយ្យការ បើក​ការ​ស៊ើបសួរ ។

    ប្រ​ភ​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រង​នូវ​ពាក្យបណ្តឹង​ឆបោក​.​ជា​ច្រើន​ករណី ដែល​ពេល​នេះ​ជន​រង​គ្រោះ​បាន និង​កំពុង​រៀបចំ​សំណុំរឿង​ដាក់​ជូន​ស្ថាប័ន​ច្បាប់​ជា​បន្តបន្ទាប់ ។

    ស្ថិត​នៅ​ក្នុង​ដំណាក់​ស្ថាប័ន​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ គេ​បាន​សង្កេត​ឃើញ​មាន​អ្នក​រត់ការ​ឆ្វេ​ក​ឆ្វា​វ មិន​ចង់​ឲ្យ​មានការ​ឃុំ ខ្លួន​លើ​ជនសង្ស័យ ក្នុង​គោលបំណង​ចង់​ទុក​ពេល​ឲ្យ​ភាគី​ទាំង​ពីរ ចុងចោទ និង​ដើមបណ្តឹង​រក​ដំ​ដោះស្រាយ​ឡើង​វិញ ប្រសើ​ជាង​ជាប់​ពន្ធនាគារ ។ តែ​ទោះជា​យ៉ាងណា​សូម​រង់ចាំ​មើល នីតិវិធី​របស់​តុលាការ​បន្ត​ទៀត ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”