Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជាង ២ម៉ឺនបណ្ណ នៅខេត្តកណ្តាល
    ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជាង ២ម៉ឺនបណ្ណ នៅខេត្តកណ្តាល

    SRN TVBy SRN TVJuly 29, 2026No Comments6 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ពិធីនេះរៀបចំឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងថា “អ្វីដែលរឹតតែជាមោទនភាព និងជាមហាកិត្តិយសដ៏ធំធេង សម្រាប់ទឹកដីខេត្ត កណ្តាលនោះគឺ ព្រឹត្តិការណ៍នាថ្ងៃនេះ ជាការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ ទូទាំងខេត្តកណ្តាល ដែលជាសមិទ្ធផលបានកើតចេញពីការគិតគូរ និងការយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមជំរុញយុទ្ធនាការ ចុះបញ្ជីដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការជំរុញពន្លឿនការ ចែកវិញ្ញាបនបត្របញ្ចប់ជាស្ថាពរដោយ សម្តេចមហាបវរធិបតី ដើម្បីធានាបាននូវសុខ សុវត្ថិភាពផ្លូវច្បាប់ ក៏ដូចជាភាពកក់ក្តៅពិតប្រាកដលើការកាន់កាប់ដីធ្លី ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីនៅខេត្តកណ្តាល”។

    ឯកឧត្តម គួច ចំរើន បានបន្តថា “ខេត្តកណ្តាលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ ១០១០ ភូមិ និងក្បាលដី ប៉ាន់ស្មានសរុប ៨សែន៦ម៉ឺន ៦ ៧០០ ក្បាលដី ។ គិតចាប់ពីអនុវត្តរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យ ចំនួន៨សែន ៦ម៉ឺន ៦ ៧០០ ក្បាលដី ស្មើនឹង ១០០%, ចេញបណ្ណចំនួន៧សែន៨ម៉ឺន ៥៦៣៦ បណ្ណ ស្មើនឹង ៩០,៦៥ % ចែកដល់ដៃប្រជាពលរដ្ឋ ចំនួន ៥សែន២ម៉ឺន ២៥៥៨ បណ្ណ ស្មើនឹង ៦៦,៥១%, បណ្ណនៅសល់ ចំនួន២សែន ៦ម៉ឺន ៣ ០៧៨ បណ្ណ ស្មើនឹង ៣៣,៤៩%, ក្នុងនោះ៖ កំពុងបន្តចែក ចំនួន១សែន ៣ម៉ឺន ១ ៣៤៣ បណ្ណ និងបណ្ណជាប់ពន្ធ ៤% ចំនួន១សែន ៣ម៉ឺន ១៧៣៥ បណ្ណ ។ ក្បាលដីមិនចូលរួម សរុបចំនួន ៧ម៉ឺន ៩៥៣ ក្បាលដី, ក្បាលដីមានវិវាទសរុបចំនួន ៧ពាន់ ៥៣៩ ក្បាលដី ,ភូមិចំនួន ៣ មិនអាចប្រកាសតំបន់វិនិច្ឆ័យបាន ដោយសារជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម រង់ចាំការសម្រេចពីគណៈកម្មការព្រំដែនគឺ៖ ភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក”៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”