Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
    ព័ត៌មានជាតិ

    ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

    SRN TVBy SRN TVAugust 3, 2026No Comments32 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល។

    អញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន៖

    លោក នាង មន្និន សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងសហការី។

    លោក សុត សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សឃុំព្រាល។

    លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ។

    លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារចំណុះទាំង ៤ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ។

    លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង ១៦ ភូមិ។

    លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ។

    លោក លោកស្រី គណៈកម្មាធិការសាខាគណបក្សភូមិទាំង ១៦ ភូមិ។

    ពិធីនេះមានអ្នកចូលរួមសរុបចំនួន ១៥២នាក់ ក្នុងនោះស្រី ២៣នាក់ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម សាមគ្គីភាព ភាពកក់ក្តៅ និងការទទួលខុសត្រូវខ្ពស់។

    ការប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារនាពេលនេះ មានគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ បង្កើនប្រសិទ្ធភាពការអនុវត្តភារកិច្ច និងជំរុញការចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាឱ្យការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

    ក្នុងឱកាសនោះ ឯកឧត្តម ឡោ ម៉េងហួត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងមូលដ្ឋានគណបក្ស បម្រើប្រជាពលរដ្ឋ និងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានជំរុញឱ្យសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង លើកកម្ពស់សីលធម៌ ភាពស្មោះត្រង់ តម្លាភាព និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ។

    ជាមួយគ្នានេះ ឯកឧត្តម ឡោ ម៉េងហួត បានមានប្រសាសន៍ផ្តាំផ្ញើថា៖«នៅពេលចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ សូមបំពេញតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ស្តាប់បញ្ហា ស្វែងយល់ពីតម្រូវការជាក់ស្តែង និងពន្យល់អំពីសមិទ្ធផល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយភាពសុភាពរាបសារ និងស្និទ្ធស្នាល។ អ្វីដែលខ្ញុំសូមតែមួយគត់ គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសជាតិឱ្យស្ថិតស្ថេរជានិច្ច»។

    ជាកិច្ចបញ្ចប់ ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសសាមគ្គីភាព ភាពកក់ក្តៅ និងការប្តេជ្ញាចិត្តខ្ពស់។ ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់បានបង្ហាញឆន្ទៈរួមគ្នា បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ស្តាប់ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ព្រមទាំងរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”