Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ដឹកនាំក្រុមគ្រួសារ នាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
    ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ដឹកនាំក្រុមគ្រួសារ នាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    SRN TVBy SRN TVAugust 3, 2026No Comments4 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ព្រមទាំងបុត្រា បុត្រី ម្តាយក្មេក ម្តាយបង្កើត និងសាច់ញាតិ បានអញ្ជើញនាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមាន វត្តកបិលមហាព្រហ្ម (ហៅវត្តក្បាលត្រាច) វត្តនាគគួច (ពីដើមហៅអាស្រមនាគគួច) វត្តជាយឫស្សី (ហៅវត្តធម្មពោធិ៍) និងវត្តសម្ដេចយស (ហៅវត្តសម្ដេចសិរីយស្សា)។

    ការប្រគេនទ័យទានក្នុងឱកាសបុណ្យចូលព្រះវស្សានេះ គឺជាការសម្ដែងនូវសទ្ធាជ្រះថ្លាដ៏មុតមាំរបស់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងក្រុមគ្រួសារ ចំពោះព្រះពុទ្ធសាសនា ព្រមទាំងរួមចំណែកទំនុកបម្រុងព្រះសង្ឃដែលកំពុងគង់សិក្សាព្រះធម៌ វិន័យ និងបំពេញពុទ្ធកិច្ចក្នុងអំឡុងពេលចូលព្រះវស្សា ស្របតាមទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ។

    ជាច្រើនឆ្នាំកន្លងមក លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត តែងតែចាត់ទុកការលើកស្ទួយព្រះពុទ្ធសាសនា និងការងារមនុស្សធម៌ ជាបេសកកម្មដ៏ថ្លៃថ្លាក្នុងជីវិត។ លោកបានចូលរួមកសាង និងជួសជុលវត្តអារាមជាច្រើន ព្រមទាំងឧបត្ថម្ភថវិកា បច្ច័យ និងសម្ភារចាំបាច់ជាបន្តបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងអភិរក្សមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស។

    បន្ថែមពីលើការលើកស្ទួយវិស័យព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ទោ និងភរិយា ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដោយបានរួមចំណែកកសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ព្រមទាំងឧបត្ថម្ភជំនួយដល់ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា គ្រួសារក្រីក្រ និងប្រជាពលរដ្ឋដែលជួបការលំបាកនៅតាមបណ្ដារាជធានី-ខេត្តនានា។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តមេត្តា ករុណា និងស្មារតីចែករំលែក ដែលជាគុណធម៌ដ៏ប្រពៃរបស់ពុទ្ធសាសនិកជន។

    រាល់សកម្មភាពធ្វើបុណ្យទាន និងការងារសប្បុរសធម៌ដែលលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងក្រុមគ្រួសារបានអនុវត្តជាបន្តបន្ទាប់ មិនត្រឹមតែជាការប្រមូលផ្តុំកុសលផលបុណ្យសម្រាប់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អក្នុងសង្គម ជំរុញឱ្យសប្បុរសជន និងពុទ្ធបរិស័ទចូលរួមថែរក្សា លើកស្ទួយព្រះពុទ្ធសាសនា និងបន្តវប្បធម៌នៃការចែករំលែក ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុខដុមរមនា វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយគុណធម៌។

    ក្នុងឱកាសដ៏ប្រពៃនេះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ក៏បានបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងសព្វសត្វទាំងឡាយ ព្រមទាំងសូមឱ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សុភមង្គល និងវិបុលភាពជានិច្ចនិរន្តរ៍៕ដោយ៖ សិរី នាគ

     

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”