Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឃាត់ខ្លួនសង្ស័យទទួលផលចោរកម្មម៉ូតូ CRF ឆែកឆេរផ្ទះបែរជារកឃើញថ្នាំញៀនជិត២៥ក្រាម
    ព័ត៌មានជាតិ

    ឃាត់ខ្លួនសង្ស័យទទួលផលចោរកម្មម៉ូតូ CRF ឆែកឆេរផ្ទះបែរជារកឃើញថ្នាំញៀនជិត២៥ក្រាម

    SRN TVBy SRN TVFebruary 2, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីទទួលផលចោរកម្មម៉ូតូ ត្រូវបានកម្លាំងជំនាញបន្តឆែកឆេរផ្ទះប្រទះឃើញថ្នាំញៀន១កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ មករា ២០២៦ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លា ១កញ្ចប់ធំ (ទម្ងន់ ២៤,៥៥ ក្រាម), ថ្នាំញៀនប្រភេទ WY ២គ្រាប់ (ពណ៌ផ្កាឈូក), ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង,សំបកឡតគ្រាប់កាំភ្លើងខ្លី១គ្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន។

    ប្រភពបន្តថា ដើមឡើយនៅថ្ងៃទី៣០ មករា ២០២៦ វេលាម៉ោង ២១និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករកា សហការជាមួយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើនៅផ្ទះរបស់គេ ដោយសង្ស័យពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញម៉ូតូ CRF ពីឈ្មោះ ទីណូ)។ លុះដល់ព្រឹកថ្ងៃទី៣១ មករា ២០២៦ វេលាម៉ោង ៩និង៣០នាទី សមត្ថកិច្ចបានសុំគោលការណ៍ពីតំណាងអយ្យការដើម្បីឆែកឆេរផ្ទះជនសង្ស័យស្វែងរកវត្ថុតាងបន្ថែម ក៏ប្រទះឃើញថ្នាំញៀនលាក់ទុកលើទូឈើដាក់ខោអាវតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនមួយកញ្ចប់ធំនេះពិតជារបស់ខ្លួនប្រាកដមែន ដោយទិញមកពីឈ្មោះ គៀង នៅភូមិព្រែកស្លែង ក្នុងតម្លៃ៦០ម៉ឺនរៀល។ ជនសង្ស័យបានអះអាងថា ខ្លួនរកស៊ីតែជួញដូរនិងប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មិនដែលធ្វើសកម្មភាពលួចឆក់ប្លន់នោះទេ។

    បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”