ភ្នំពេញ៖ លោក រ៉េន រតនះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយះបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦បានបញ្ជាក់ថា
សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ! រាល់ឆ្នាំ ឯកឧត្តមអភិសន្តិបណ្ឌិត លោកប្រាថ្នាជ្រើសរើសក្របខ័ណ្ឌបំពេញបន្ថែមលើចំនួនមន្រ្តីដែលចូលនិវត្តន៍…តែប៉ុណ្ណោះ លោកមិនសប្បាយចិត្តឡើយចំពោះការបំពេញបន្ថែមលើចំនួនមន្រ្តីបណ្ដេញចេញ! លោកមិនចង់ប្រើប៊ិចក្រហមទេ ប៉ុន្តែព្រោះមន្រ្តីសាមីជន បង្ខំលោកម្ដងហើយម្ដងទៀត! ពោលគឺខុសបន្តិចបន្តួចម្ដងជាពីរដងមិនព្រមកែតាមគោលការណ៍វិន័យ រហូតទីបំផុត ដើរហួសបន្ទាត់ក្រហម!

