Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ស្នងការនគរបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល២កន្លែង នៅស្រុកកៀនស្វាយ និងជំរុញការពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
    ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល២កន្លែង នៅស្រុកកៀនស្វាយ និងជំរុញការពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ

    SRN TVBy SRN TVAugust 6, 2026No Comments15 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    (កណ្ដាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំសហការីចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកកៀនស្វាយ ដែលស្ថិតនៅប៉ែកខាងកើតទន្លេបាសាក់ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ។

    ក្នុងឱកាសនោះ លោកស្នងការបានធ្វើការណែនាំដល់កងកម្លាំងនគរបាលនៅតាមប៉ុស្តិ៍ទាំងពីរ ឱ្យបន្តពង្រឹងវិន័យ ការគ្រប់គ្រង និងប្រសិទ្ធភាពការងារជាប្រចាំ ដោយផ្តោតលើការរៀបចំប៉ុស្តិ៍ឱ្យមានសោភ័ណភាព បរិស្ថានស្អាត អនាម័យល្អ ទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ព្រមទាំងត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ តាមរយៈបញ្ជីវត្តមានប្រចាំខែ។

    ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង និងថែរក្សាភស្តុភារ អាវុធ មធ្យោបាយ សម្ភារៈប្រតិបត្តិការ និងអគារស្នាក់ការ ឱ្យមានសុវត្ថិភាព និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទ ការធ្វើបញ្ជីមុខសញ្ញា និងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជីស្នាក់នៅ រួមទាំងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសឱ្យបានត្រឹមត្រូវតាមនីតិវិធី។

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានស្តាប់សំណូមពរ និងបញ្ហាប្រឈមនានារបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរ ដើម្បីយកទៅសិក្សា ដកបទពិសោធន៍ និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងគុណភាពការងារ និងបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”