Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង១១០ករណី និងសង្គ្រោះបាន៥៨១នាក់
    ព័ត៌មានជាតិ

    ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង១១០ករណី និងសង្គ្រោះបាន៥៨១នាក់

    SRN TVBy SRN TVAugust 6, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។

    យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ករណីជួញដូរមនុស្សចំនួន ៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) សង្គ្រោះជនរងគ្រោះចំនួន ៣២៧នាក់ (ស្រី១១១នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ២៣នាក់ (ស្រី១៥នាក់) អាយុ១៥-១៧ឆ្នាំ ១៩នាក់ (ស្រី៦នាក់) និងអាយុ១៨ឆ្នាំឡើង ២៨៥នាក់ (ស្រី៩០នាក់)។

    ចំណែកករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៦នាក់ ស្រី៣០នាក់ មានជនជាតិបរទេស ៣៤នាក់ (ចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ ជប៉ុន១នាក់) សង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ (ស្រី២២២នាក់) មានអាយុ ក្រោម១៥ឆ្នាំ ៥៥នាក់ (ស្រី៥១នាក់) អាយុ១៥-១៧ឆ្នាំ ៧៨នាក់ (ស្រី៧៥នាក់) និងអាយុ១៨ឆ្នាំឡើង ១២១នាក់ ស្រី៩៦នាក់។

    បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន ១៦៩នាក់ (ស្រី ៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន ៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ និងជនជាតិជប៉ុន១នាក់។

    គួរកត់សម្គាល់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍ក៏បានបង្ហាញ អំពីសំណុំរឿងដែលបានចាត់ការរួច ចំពោះបទល្មើសអំពើជួញដូរមនុស្ស ក្នុងនោះរួមមាន បានជំនុំជម្រះ ១៩៦សំណុំរឿង (ថ្មី១២៤) មានមនុស្ស ៣០៦នាក់ (ស្រី២៩នាក់) បានចេញសាលក្រមចំនួន ១៦៥សំណុំរឿង (ថ្មី១០២) មានមនុស្ស ២៦០នាក់ (ស្រី២៧នាក់) បានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៤០សំណុំរឿង (ថ្មី៧៩) មានមនុស្ស ២៣២នាក់ (ស្រី២២នាក់) និងព្យួរទោសចំនួន ១១សំណុំរឿង មានមនុស្ស ១៤នាក់ (ស្រី១នាក់)។

    ទន្ទឹមនឹងលទ្ធផលបង្ក្រាបបាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញឱ្យដឹងដែថា បទល្មើសជួញដូរមនុស្ស លែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅ ជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជន កាន់តែមានជំនាញ និងកលល្បិចខ្ពស់ និងមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាង ដាក់បន្ទុក ឬបង្ក្រាប ។

    គ.ជ.ប.ជ ក៏បានសំណូម ទាមទារឱ្យស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ត្រដែលមានប្រសិទ្ធភាព បង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមិនរង់ចាំបទល្មើសកើតហើយទើបបង្ក្រាបនោះទេ និងទាមទារឱ្យមានការបង្កើនសមត្ថភាព និងការគាំទ្រដល់មន្ត្រីដែលសកម្ម និងមានការទទួលខុសត្រូវ ព្រមទាំង ដាក់វិន័យមន្ត្រីដែលនៅតែចូលរួមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ អាចបង្កភាពរងគ្រោះដល់ប្រជាជន និងប្រទេសជាតិ។

    ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងអំណរគុណ និងផ្ដល់គោលការណែនាំដល់សមត្ថកិច្ចចម្រុះបង្កើនកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឱ្យបានម៉ឺងម៉ាត់ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្សព្វផ្សាយអប់រំ៕
    ដោយ៖លោក សេង បូលីន ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”