Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោក ស៊ិន សំអាង មេឃុំបែកចាន សាងសង់បន្ទប់ជួលលើលូ និងចិញ្ចើមផ្លូវសាធារណៈ និងបានបញ្ជាក់ច្បាស់ថា«ខ្ញុំមិនសុំច្បាប់នរណាទេ» ខណៈរដ្ឋបាលខេត្តកណ្ដាល ហាមឃាត់ដាច់ខាត
    ព័ត៌មានជាតិ

    លោក ស៊ិន សំអាង មេឃុំបែកចាន សាងសង់បន្ទប់ជួលលើលូ និងចិញ្ចើមផ្លូវសាធារណៈ និងបានបញ្ជាក់ច្បាស់ថា«ខ្ញុំមិនសុំច្បាប់នរណាទេ» ខណៈរដ្ឋបាលខេត្តកណ្ដាល ហាមឃាត់ដាច់ខាត

    SRN TVBy SRN TVAugust 8, 2026Updated:August 8, 2026No Comments97 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកណ្ដាល៖ សំណង់បន្ទប់ជួលចំនួន ៣ បន្ទប់ កំពុងបន្តសាងសង់យ៉ាងសកម្មលើប្រព័ន្ធលូ និងចិញ្ចើមផ្លូវសាធារណៈ ស្ថិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយម្ចាស់ការដ្ឋានផ្ទាល់ត្រូវបានគេស្គាល់ថាគឺ លោក ស៊ិន សំអាង មេឃុំបែកចាន។ ករណីនេះបាននិងកំពុងបង្កអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបានសាធារណជនចាត់ទុកថាជាការបំពានយ៉ាងចំហលើសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល។

    បើទោះបីជាមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ លោក ស៊ិន សំអាង មេឃុំបែកចាន បានបញ្ជាក់អះអាងយ៉ាងច្បាស់ៗប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកធ្វើនៅលើដីដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ និងបានអះអាងបន្ថែមថា៖ «ខ្ញុំមិនសុំច្បាប់នរណាទេ» ដោយលោកបានបន្ថែមថា បើរដ្ឋត្រូវការពេលណាលោកនឹងឈូសឆាយពេលនោះវិញ។ លោកក៏បានសារភាពផងដែរថា លោកបានដឹងពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ប៉ុន្តែលោកយល់ថាការសាងសង់នេះធ្វើឡើងលើទីតាំងដីកម្មសិទ្ធិរបស់ខ្លួន។

    ជុំវិញបញ្ហានេះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធបានក្រើនរំលឹកថា ទោះបីជាបុគ្គលមានប្លង់កម្មសិទ្ធិលើដីឯកជនក៏ដោយ ក៏ការរំលោភបំពានលើចំណីផ្លូវសាធារណៈ ប្រព័ន្ធលូ ឬការសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច គឺជារឿងខុសច្បាប់ស្រឡះ។

    គួររំលឹកផងដែរថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានចេញលិខិតជូនដំណឹងយ៉ាងហ្មត់ចត់រួចមកហើយ ស្ដីពីការហាមឃាត់ ការទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ និងការរុះរើសំណង់នៅលើចំណីផ្លូវសាធារណៈក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានាដល់សោភ័ណភាព សណ្ដាប់ធ្នាប់ និងការរំដោះចរន្តទឹកជំនន់ទឹកភ្លៀង។ ប៉ុន្តែទង្វើរបស់លោកមេឃុំបែកចានហាក់បីដូចជាផ្ទុយស្រឡះពីស្មារតីនៃសេចក្តីជូនដំណឹងនេះទៅវិញ។

    ករណីនេះ សាធារណជន និងអ្នកតាមដានការអភិវឌ្ឍសង្គម កំពុងរង់ចាំមើលចំណាត់ការ និងការឆ្លើយតបពីសំណាក់ លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថាតើនឹងមានវិធានការផ្លូវច្បាប់ ឬ យ៉ាងណាដែរ បន្ទាប់ពីមន្ត្រីមូលដ្ឋានក្រោមឱវាទខ្លួន បង្ហាញភាពហ៊ានប្រឈម នឹងច្បាប់បែបនេះ?៕ដោយ៖ សិរី នាគ

    ( រូបភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដកស្រង់ពីបណ្តាញសង្គម )

    ( រូបភាពលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលដកស្រង់ពីបណ្តាញសង្គម )

    ( រូបភាពលោក ស៊ិន សំអាង មេឃុំបែកចាន ដកស្រង់ពីបណ្តាញសង្គម )

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”