Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ មន្ត្រីនគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ ប្រឈម​ជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិង ពិន័យពី១លានរៀលទៅ៦លានរៀលលើសំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​រត់ការ​ឲ្យ​ជនជាតិ​ចិន​
    ព័ត៌មានជាតិ

    លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ មន្ត្រីនគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ ប្រឈម​ជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិង ពិន័យពី១លានរៀលទៅ៦លានរៀលលើសំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​រត់ការ​ឲ្យ​ជនជាតិ​ចិន​

    SRN TVBy SRN TVFebruary 4, 2026Updated:February 4, 2026No Comments8 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ កន្លង​ទៅ លោក ឆាយ ហុង ព្រះ​រាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ មន្ត្រីនគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​រត់ការ​ឲ្យ​ជនជាតិ​ចិន​ចំនួន១០​នាក់ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​ពី​បទ​ឆបោក តាម​មាត្រា​៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

    មាត្រា​៣៧៧ និយម​ន័យ​នៃ​ការ​ឆបោក​បានចែង​ថា អំពើ​ឆបោក​គឺជា​អំពើ​បន្លំ​ចំពោះ​រូប​វន្តបុគ្គល ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង ដោយ​រំលោភ​លើ​ឋានៈ​ពិតប្រាកដ ឬ​ប្រើ​ឧបាយកល​ទុ​ច្ចរិ​ត ហើយ​បាន​ទទួល​ពី​បុគ្គល​នេះ ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​របស់​បុគ្គល​នេះ ឬ​របស់​តតិយជន​នូវ ៖

    ១-​ការ​ប្រគល់​មូល​នី​ធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ ។

    ២-​ការ​ផ្គត់ផ្គង់​សេវា ។

    ៣-​ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច ។

    មាត្រា​៣៧៨ ទោស​ដែល​ត្រូវ​អនុវត្ត​អំពើ​ឆបោក ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៦​លាន​រៀល ។ សូម​ជម្រាប​ថា លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ជា​មន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌសែន​សុខ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ អញ្ជើញ​មក​សាកសួរ​(​កោះហៅ​) បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា បាន​យក​លុយ​ចំនួន​១៦០ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​១០​នាក់ តែ​មិន​បាន​សម្រេច ហើយ​ពុំ​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​គេ​វិញ​ទេ ។

    តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា ថ្មី​ៗ​នេះ​ក្រោយ​ពី​ឃើញ​មានការ​ផ្សព្វផ្សាយព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ដែល​មាន​ខ្លឹមសារ​ថា ករណី​ឈ្មោះ ឈុំ សុភា​រុណ ភេទ​ស្រី ជា​មន្ត្រី​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែន​សុខ រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ទទួលយក​លុយ​ចំនួន ១៦០ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​១០​នាក់ ប៉ុន្តែ​រត់ការ​មិន​បាន​សម្រេច ហើយ​ម្ចាស់​ទាមទារ​យក​លុយ​ទាំងនោះ​មក​វិញ តែ​មន្ត្រីនគរបាល​ចរាចរណ៍​ខាងលើ មិន​ព្រម​ប្រគល់​លុយ​ទាំងនោះ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ឡើយ ។

    បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ ស្រាវជ្រាវ​ចំពោះ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ឋានៈ​នាយ​រង​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អញ្ជើញ​ទៅ​បំភ្លឺ ដើម្បីសួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ករណី​យក​លុយ​ចំនួន ១៦០ ០០០​ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នេះ យក​លុយ​រត់ការ​ឯកសារ​អ្វី​នោះ​ទេ ។ជា​ចុង​ក្រោយ មន្ត្រី​នគរបាល​រូប​នេះ​បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”