Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » Update : រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់លើផ្លូវសាធារណៈរបស់មេឃុំបែកចាន ទុកមួយចំណែកផ្ដល់ឱកាសឲ្យសុំច្បាប់
    ព័ត៌មានជាតិ

    Update : រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់លើផ្លូវសាធារណៈរបស់មេឃុំបែកចាន ទុកមួយចំណែកផ្ដល់ឱកាសឲ្យសុំច្បាប់

    SRN TVBy SRN TVAugust 11, 2026Updated:August 11, 2026No Comments94 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦ លោករស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល បានដឹកនាំកម្លាំងរួមជាមួយនឹងលោកស៊ិន សំអាង មេឃុំបែកចាននិងជាម្ចាស់ដីផ្ទាល់ បានចុះវាស់វែងរៀបចំនិងបិទការធ្វើសំណង់លើផ្លូវសាធារណៈ។ យ៉ាងណាក៏ដោយ អាជ្ញាធរ បែរជាទុកមួយចំណែកនៅជាប់របងខណ្ឌចែករវាងដីកម្មសិទ្ធិ និងផ្លូវសាធារណៈ ដើម្បីឲ្យម្ចាស់ដីសុំច្បាប់សាងសង់សំណង់នៅលើចំណែកផ្លូវសាធារណៈបន្តទៀត។

    លោកស៊ិន សារី កូនប្រុសរបស់លោកមេឃុំបែកចានបានប្រាប់អ្នកកាសែតថា អាជ្ញាធរបានព្រមព្រៀងក្នុងការកំណត់ឲ្យលោកធ្វើសំណើសុំច្បាប់ ដើម្បីសាងសង់បន្ទប់ជួលដែលនៅជាប់របងដីស្របច្បាប់ របស់លោកនៅលើទីតាំងដដែលនោះគ្រាន់តែតូចជាងមុន។ យ៉ាង ណាក៏ដោយលោកមេឃុំ បានព្រមឲ្យមានការផ្អាកការ សាងសង់សំណង់លើផ្លូវសាធារណៈនោះហើយ។

    គួរបញ្ជាក់ថានៅលើបណ្ដាញសង្គមរបស់អ្នកកាសែតនៅឯឃុំបែកចានបានលែបខាយយ៉ាងដូច្នេះថា ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ លោកមេឃុំបែកចាន ហៅមកជួបប្រាប់សាច់រឿង ហើយក៍គាត់ផ្តាំផ្ញើពាក្យសំដី របស់ គាត់ទៅកាន់អង្គភាពសារព័ត៌មានណា ដែលបានចេញ ផ្សាយរូប លោកមេឃុំថា សាងសង់រំលោភបំពានលើ ផ្លូវសារធារណៈ ភូមិព្រៃបឹង ឃុំបែកចាន ឱ្យមកសាលាឃុំបែកចានមក លោកមេឃុំគាត់ជូន ៥០មុឺន ដើម្បីអោយផ្សព្វផ្សាយបន្តទៀត កុំស្ងាត់ស្ងៀម។

    រឿងរ៉ាវរបស់លោកមេឃុំបែកចាននិងកូនដែលសង់បន្ទប់ជួលលើផ្លូវសាធារណៈអាចចាត់ទុកជាគំរូអាក្រក់មួយក្នុងនាមជាមេឃុំជាអង្គនីតិប្រតិបត្តិថ្នាក់ក្រោមបំផុតនិងជិតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទៀតផងនោះលោកស៊ិន សំអាង និយាយនៅកន្លែងការដ្ឋានសំណង់កាលពីសប្តាហ៍ថ្ងៃមុននោះថា លោកសង់លើដីរបស់លោកមានកម្មសិទ្ធិត្រឹមត្រូវ ហើយបើរដ្ឋត្រូវការពេលណាលោកនឹងឈូសពេលនោះ។ ពេលនោះលោកបានសង្កត់ធ្ងន់ថា “ខ្ញុំមិនសុំច្បាប់នរណាទេ”។ 

    គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ស្ដីពីការហាមឃាត់ ការទប់ស្កាត់ការ សាងសង់សំណង់ ការលក់ ដូរ ការធ្វើអាជីវកម្ម ការដាក់តាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត។ ក៏ប៉ុន្តែរដ្ឋបាលស្រុកអង្គស្នួលមិនចាប់អារម្មណ៍ នឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលនោះទេ គឺធ្វើព្រងើយកន្តើយនិងបិទភ្នែកឲ្យមានបទល្មើសពេញមូលដ្ឋានរបស់ខ្លួន។ 

    នៅស្របផ្លូវគ្នានោះ ក៏មានសំណង់មិនស្របច្បាប់ច្រើនកន្លែងសង់លើចិញ្ចើមផ្លូវសាធារណៈដែរ។ ទំនងជាមើលឃើញសំណង់ជាច្រើនរំលោភបំពានផ្លូវសាធារណៈនោះហើយទើបលោកមេឃុំសង់តាម។ រឿងលោកមេឃុំជាបញ្ហាមួយ តែអាជ្ញាធរស្រុកអង្គស្នួលមើលមិនឃើញសំណង់ដែលសង់លើផ្លូវសាធារណៈនៅក្បែរៗនោះទេឬ?៕ដោយ៖ សិរី នាគ

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

    August 29, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    August 28, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”