Close Menu
    Facebook X (Twitter) Instagram
    Trending
    • ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
    • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
    • លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    • រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទីតាំងចំនួន៦
    • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ
    • សេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក
    • ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាបណ្ណ​គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក
    • សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះ​សកម្មភាព ខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅ​តំបន់ព្រំដែនកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា៖ អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម និង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​តាម​ផ្លូវច្បាប់​ដូច​គ្នា
    ព័ត៌មានជាតិ

    អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា៖ អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម និង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​តាម​ផ្លូវច្បាប់​ដូច​គ្នា

    SRN TVBy SRN TVFebruary 6, 2026No Comments9 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម រួម​ទាំង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ និង​គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដូច​គ្នា ។ នេះ​បើ​តាម​ការ​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

    យោង​តាម​សំ​ណេ​រ​របស់​លោក រ៉េ​ន រតនៈ អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ៖ ខ្ញុំបាទ​ពុំ​វាយតម្លៃ​សំ​ណេ​រ​ខាងលើ​នេះ​ទេ ប៉ុន្តែ​ក្នុង​នាម​អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ខ្ញុំ​សូម​ផ្ដល់​ព័ត៌មាន និង​ទស្សនទាន​ផ្ទាល់ខ្លួន ដូច​ខាងក្រោម​។

    អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​យ៉ាង​ច្បាស់​ថា ច្បាប់​ចរាចរណ៍​ត្រូវ​តែ​រឹត​បន្តឹង អ្នក​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម រួម​ទាំង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ និង​គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដូច​គ្នា​»​។

    ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ការ​អនុវត្ត នឹង​លើកលែង សម្រាប់​ក្រុង ស្រុក ឬ​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ។ ក្រៅពី​នេះ គឺ​អនុវត្ត​ដូច​គ្នា ។
    អ្នកនាំពាក្យ​ក៏ សូម​សាធារណជន​បែងចែក​ឱ្យ​ដាច់ កម្មវត្ថុ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​អ្នកដំណើរ និង​សណ្ដាប់ធ្នាប់​សា​ធា​ណៈ ។ ចំណែក អារម្មណ៍​ខឹង​ស្អប់ ឌឺដង ឬ​ការ​មិន​ពេញចិត្ត​អនុវត្ត​ច្បាប់ វា​គឺជា​ឆន្ទៈ​និង​សេរីភាព​បុគ្គល​។ ចំពោះ​មន្ត្រី​អាក្រក់ គឺជា​កម្មវត្ថុ​នៃ​ការ​ស្ដីបន្ទោស​ពី​សង្គម និង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន ។

    លោក​បាន​សង្កត់ធ្ងន់​ថា សរុប​មក ច្បាប់​ឈរ​នៅ​ខាង​អាយុជីវិត​ប្រជាជន សុវត្ថិភាព​ប្រជាជន និង​សណ្ដាប់ធ្នាប់​សាធារណៈ ។ អ្នក​អាច​ក្លាយជា​មរណជន ឬ​ជន​រង​គ្រោះ​របួស​ពិការ​គ្រប់ពេល បើ​អ្នក​មិន​គោរព​ច្បាប់ ។ សមត្ថកិច្ច​រឹត​បន្តឹង​ឱ្យ​អ្នក​គោរព​ច្បាប់ គឺជា​វិធី​ចុង​ក្រោយ ដើម្បី​ជួយ​អ្នក​ពី​គ្រោះ ថ្នាក់ ៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    ឯកឧត្តម ស៊ុយ ជីហ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

    April 12, 2026

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

    April 10, 2026

    លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    April 10, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”