ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធហ៊្សូម (Zoom)៕


