Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខក៏ទទួលបានការសាទរនិងផ្តល់តម្លៃយ៉ាងខ្លាំងពីសាធារណជនទូទៅ
    ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខក៏ទទួលបានការសាទរនិងផ្តល់តម្លៃយ៉ាងខ្លាំងពីសាធារណជនទូទៅ

    SRN TVBy SRN TVAugust 18, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗមានដូចតទៅ៖

    ទី១. ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះគ្រួសារវីរកងទ័ពពលី៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៧ខ្នងទៀតដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងខេត្តព្រៃវែងចំនួន៥ខ្នង និងខេត្តស្វាយរៀងចំនួន២ខ្នង។ លោកជំទាវបណ្ឌិត ក៏បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។ អំណោយជាច្រើន មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់វីរកងទ័ពទាំងនោះដើម្បីសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

    សូមបញ្ជាក់ថា ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយគាំពារក្រុមគ្រួសាររបស់ពួកគេតាមរយៈការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល រហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

    ចំណែកវីរកងទ័ពដែលបានចូលរួមប្រយុទ្ធលើសមរភូមិ និងកំពុងឈរជើងការពារទឹកដីនៅជួរមុខក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្តល់មេដាយពិសេសជូន និងតំឡើងឋានន្តរស័ក្តិ ទោះបីជាអ្នកដែលទើបតែចូលបម្រើកងទ័ព តែបានឆ្លងកាត់សមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ ដើម្បីជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ។

    ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខក៏ទទួលបានការសាទរនិងផ្តល់តម្លៃយ៉ាងខ្លាំងពីសាធារណជនទូទៅ។ ពាក្យ «វីរកងទ័ព» បានក្លាយជានិមិត្តរូបនៃការគោរព និងដឹងគុណពីសំណាក់មហាជនខ្មែរគ្រប់ទិសទី។ លើសពីគោរព ស្រឡាញ់ និងផ្តល់តម្លៃ មហាជនទូទៅក៏បានផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារៈ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ពួកគេនិងក្រុមគ្រួសាររបស់ពួកគេ។ ទឹកចិត្តគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមយ៉ាងសកម្មពីមហាជនទូទៅបែបនេះ បង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាល និងពីក្រោយវីរកងទ័ពដ៏អង់អាចក្លាហាន។

    ទី២. សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា៖
    រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។ ខ្មែរគ្រប់និន្នាការដែលធ្លាប់តែច្បាំងគ្នាក៏បានងាកមករួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែមួយ។ នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។

    សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពតំបន់និងក្នុងពិភពលោកទាំងមូល។ រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ដល់ពិភពលោកនៅស្ទើរតែគ្រប់វេទិកាអន្តរជាតិ។ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាក្នុងយុគសម័យទំនើបនេះដោយមិនអាចប្រកែកបាន។

    ជាក់ស្តែង នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព»(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។

    ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់និងការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។

    ក្នុងគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក ស្មារតីសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ក្រោមអភិក្រមនៃ «នយោបាយឈ្នះឈ្នះ» ក៏បានបង្ហាញយ៉ាងច្បាស់ចេញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

    August 24, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”