Close Menu
    Facebook X (Twitter) Instagram
    Trending
    • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
    • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
    • អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    • អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ
    • អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ
    • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
    • ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១៥៤នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ
    • កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
    Facebook X (Twitter) Instagram
    SRV TV Online CambodiaSRV TV Online Cambodia
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សិល្បៈ និងកីឡា
    • សន្តិសុខសង្គម
    • សេដ្ឋកិច្ច
    • នយោបាយ
    SRV TV Online CambodiaSRV TV Online Cambodia
    Home » អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន
    ព័ត៌មានជាតិ

    អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

    SRN TVBy SRN TVAugust 24, 2026No Comments1 Views
    Facebook Twitter Pinterest LinkedIn WhatsApp Reddit Tumblr Email
    Screenshot
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ គឺដោយសារតែភាគីថៃមិនគោរពច្បាប់ អនុស្សារណៈឆ្នាំ២០០០ ដែលបានចុះហត្ថលេខាជាមួយគ្នារវាងព្រំដែនកម្ពុជា ថៃ ដោយផ្អែកទៅលើអនុស្សារណៈឆ្នាំ១៩០៤ រវាងបារាំង សៀម និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាមួយបារាំង សៀម។ ហើយបើយកមកអនុវត្តគឺមិនមានការប៉ះទង្គិកគ្នាទេ ប៉ុន្តែភាគីថៃមិនយកមកអនុវត្ត និងបែរជាទៅធ្វើអ្វីដែលខុសច្បាប់ ហើយបានគូសផែនទីជាឯកតោភាគី ដែលជាផែនទីចោរ និងបង្កើតការ​ប្រើប្រាស់កម្លាំងដើម្បីឈ្លានពាននៅក្នុងបូរណ​ភាពនិងទឹកដីរបស់កម្ពុជា។

    ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

    អគ្គមេបញ្ជាការបានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ខ្ញុំជឿជាក់ទាំង​ប្រទេសធំ ទាំងលើសកលលោក ក៏ដូចជាតំបន់ក៏មើលឃើញដែរអំពីមុនពេលនៅពេលផ្ទុះអាវុធ ពេលផ្ទុះអាវុធ និងក្រោយពេលផ្ទុះអាវុធ មិនមែនមិនដឹងទេ ដឹង យើងដឹងថា អ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវ។ ប៉ុន្តែសំខាន់បំផុត គឺនៅតែទាម​ទារឲ្យយើងប្រកាន់ភ្ជាប់និងភាពអត់ធ្មត់ ហើយនឹងការដោះស្រាយដោយសន្តិវិធី។ កិច្ចការងារនេះ យើងឃើញថា ការរំលោភនៃការឈ្លានពានរបស់ភាគីថៃមកលើទឹកដីរបស់កម្ពុជា គឺសាហាវព្រៃផ្សៃហើយនិងគ្មានមនុស្សធម៌ ដោយ​ប្រើប្រាស់សម្ភារបច្ចេកទេស និងការរំលោភទៅលើសិទ្ធិមនុស្ស មកលើទឹកដីកម្ពុជា។ ដោយសារតែការមិនគោរពច្បាប់នេះ​ហើយ មិនអនុវត្ត មិនអនុវត្តនៅលើបញ្ហាច្បាប់នេះ បង្កឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនបាត់បង់ជីវិត ក៏ត្រូវមានការបាត់បង់ជីវិត របួស ក្លាយទៅជាជនភៀសសឹករាប់សែននាក់ដែលត្រូវជម្លៀសចេញ សាលារៀនត្រូវបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធត្រូវខ្ទេចខ្ទាំ”។

    ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏សូមអរគុណចំពោះអង្គភាព ចំពោះកងកម្លាំង​ប្រាដប់អាវុធ គឺបានពលីជីវិតដើម្បីជាតិ និងមាតុភូមិ និងការពារយ៉ាងអង់អាចក្លាហានប្តូរផ្តាច់បំផុត និងមានការចូលរួមយ៉ាងសកម្មពីសមរភូមិក្រោយបន្តឲ្យយើងការពារបូរណភាពទឹកដីរបស់ខ្លួនបាន​រហូរតមកដល់ពេលនេះ។ ហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ ទាំងពលីជីវិត ពលីកម្មទាំងការលំបាកហត់នឿយយ៉ាងណាក៏ដោយដើម្បីជាតិនិងមាតុភូមិរបស់ខ្លួន។ ហើយកងកម្ឡាំងប្រដាប់អាវុធរបស់យើងមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី ណោះគឺជាឆន្ទៈមោះមុតរបស់កងកម្លាំង​ប្រាដប់អាវុធរបស់យើង។ ហើយសំខាន់ជាងនេះទៀត គឺការគាំទ្រពីមហាជន និងប្រជាជនដែលនៅខាក្រោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រទៅដល់សមរភូមិមុខ គាំទ្រទៅដល់កងកម្លាំង​ប្រដាប់អាវុធដើម្បីជាកិច្ចការងារការពារជាតិនិងមាតុភូមិរបស់ខ្លួនឯង។

    អគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គឺបានចេញនៅគោលការណ៍អំពីការដោះស្រាយអនុវត្តដោយសន្តិវិធី។ យើងមិនចង់មានការបង្ហូរឈាមនៅតាមបន្ទាត់ព្រំដែនទេ សំខាន់បំផុតគឺការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ មិនចង់ឲ្យមានការ​ប្រើ​ប្រាស់កម្លាំង។ រាជរដ្ឋាភិបាលបានដាក់ចេញទៅលើការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិយកមកដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការគោរពច្បាប់អន្តរជាតិបានធ្វើឲ្យកម្ពុជាមានប្រៀប និងបានធ្វើឲ្យអន្តរជាតិបានដឹងពិតប្រាកដថា ថៃឈ្លានពានមកលើកម្ពុជាពិតប្រាកដ។ ហើយកម្ពុជាបានរុញបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ដើម្បីទាមទារឲ្យថៃចូលរួមនៅក្នុងការអនុវត្តនៅលើច្បាប់អន្តរជាតិដែលបានកំណត់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    SRN TV
    • Website

    Related Posts

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភាប្រទេសនានា ថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា

    August 27, 2026

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

    August 25, 2026

    អបអរសាទរ ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រាំង និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ១ ១៣៤នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងគណបក្សមូលដ្ឋាន ឃុំតាំងក្រាំង ស្រុកបាធាយ

    August 24, 2026

    Comments are closed.

    អាស័យដ្ឋាន: ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
    លេខទូរសព្ទ: +885 92 777 495
    អ៉ីម៉ែល: srntvnews@gmail.com

    ២០២៥ @ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គភាពសារព័ត៌មាន “ អែស អរ អិន ”